ឯកឧត្តម សរ ស៊ីនឿន៖ ការរក្សាចាស់ បង្កើតថ្មី និងក្លាយទៅជាអ្នកដឹកនាំបន្តវេន ដែលមានជំនាញត្រឹមត្រូវច្បាស់លាស់ ទៅអាណត្តិបន្តបន្ទាប់ទៀត

0

ខេត្តព្រះវិហារ៖ ឯកឧត្តម សរ ស៊ីនឿន សមាជិកអចិន្ត្រៃយ៍ ក២៦.១៣ អនុប្រធានប្រចាំការក្រុមជំនួយការ ក២៦.១៣ និងជាប្រធានផ្នែកចាត់តាំង ក២៦.១៣ បានជំរាបជូន ឯកឧត្តម អស់លោក ប្រធាន អនុប្រធាន សមាជិក គណៈកម្មការ ក២៦.១៣.ស៨ និងឯកឧត្តមអស់លោក ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ ចំណុះគណៈកម្មការ ក២៦.១៣.ស៨ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា៖ ការរក្សាចាស់ បង្កើតថ្មី ទៅថ្ងៃអនាគត និងក្លាយទៅជាអ្នកដឹកនាំ សម្រាប់បន្តវេន ដែលមានជំនាញត្រឹមត្រូវច្បាស់លាស់ ទៅអាណត្តិបន្តបន្ទាប់ទៀត ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម សរ ស៊ីនឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ទិសដៅបន្តឆ្នាំ២០២៣ របស់គណៈ កម្មការ ក២៦.១៣ ស៨ និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងសេចក្តីសម្រេចចិត្តមហាសន្និបាតវិសមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជន នៅអាគារទួល៤២ ស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងនាម ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ប្រធានគណៈកម្មការ ក២៦.១៣ ឯកឧត្តម សរ ស៊ីនឿន បានសំដែងនូវការកោតសរសើរ និងឆ្លុះបញ្ជាំងពីការរីកចម្រើន នៅក្នុងការងារដឹកនាំ ក្រោមការទទួលខុសត្រូវខ្ពស់ របស់ឯកឧត្តម អស់លោក ប្រធាន អនុប្រធាន សមាជិក គណៈកម្មការ ក២៦.១៣.ស៨ និងឯកឧត្តមអស់លោក ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ ចំណុះគណៈកម្មការ ក២៦.១៣.ស៨ សំដៅក្នុងការលើកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ។

ឯកឧត្តម សរ ស៊ីនឿន បានលើកឡើងថា៖ ថ្នាក់ដឹកនាំ នៃអនុគណៈកម្មការស៨.៣ និងថ្នាក់ដឹកនាំគណៈសាខា ចំណុះអនុគណៈកម្មការ ស៨.៣ ត្រូវបន្តរៀបចំអង្គការចាត់តាំងបក្ស ឲ្យបានត្រឹមត្រូវទៅតាមឋានានុក្រម ដោយមានជំនាញច្បាស់លាស់ និងឆាប់រហ័ស ស្របទៅតាមអ្វីដែលថ្នាក់លើកបានកំណត់ ។

ទទឹមនឹងនេះឯកឧត្តម សរ ស៊ីនឿន បានបន្តថា៖ ដើម្បីគាំទ្រដល់ការអនុវត្តន៍ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ យើងទាំងអស់គ្នាត្រូវបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិនេះ នឹងអាណត្តិក្រោយៗទៀត ។ និងបន្តគាំទ្រឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ៕ សួន លីណា