បន្ទាយមានជ័យ៖. សមិទ្ធផលហេដ្ឋារចនាសម្ព័ននិង គិលានសង្គ្រោះដែលជាជំនួយឥតសំណងរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ(TICA: Thailand International Cooperation Agency ) និងសម្របសម្រួលដោយអាជ្ញាធរដែនដី ក្រសួងការបរទេស ក្រសួង / មន្ទីរសុខាភិបាលថៃ បានសាងសង់រួច ហើយបានសម្ពោធដាក់អោយប្រើប្រាស ជាការហើយរសៀលថ្ងៃទី២២ខែមីនាឆ្នាំ២០២៣ ។
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ,លោកស្រីអ៊ូរារ៉ាត់ ចារ៉ើនតូ( Ureerat Chareontoh ) អគ្គនាយិកាទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ(TICA:) និងលោកប្រាប៉ាត ភូកឌួង( Prapart Phookduang )
នាយកមន្ទីរសុខាភិបាលសាធារណ:ខេត្តស្រះកែវ បានថ្លែងថា: ចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងមន្ទីរសុខាភិបាលខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យមានលើការប្រយុទ្ធបង្ការជម្ងឺឆ្លងតាមបណ្តោយព្រំដែន,ការជួយបណ្តុះបណ្តាលជំនាញបុគ្គលិកសុខាភិបាល,ការធ្វើទស្សនកិច្ច ប្រជុំផ្សេងៗដើម្បីផ្លាស់ប្តូរបទពិសោធន៍,ការសម្របសម្រួលប្រព័ន្ធបញ្ជូនជម្ងឺឆ្លងកាត់ព្រំដែន,ការជួយផ្តល់នូវសម្ភារ:បរិធានរួមមាន ឧបករណ៍ជំនួយផ្លូវដង្ហើម ឧបករណ៍តាមដានសញ្ញាជីវិត ម៉ាស៊ីនវាស់ចង្វាក់បេះដូង ECG. ការផ្តល់នូវម៉ាស៊ីនPCR. សម្រាប់វិភាគរកវីរុសកូវីដ១៩ និងប្រតិករ ការផ្តល់រថយន្តគិលានសង្គ្រោះ១គ្រឿង (ដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតនិងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី )។
លោកបានបន្តថា: ដោយឡែកការជួសជុលនិងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជាផ្នែកមួយនៃគម្រោងរបស់TICA នេះទៀត ។
ឯកឧត្ដមវេជ្ជបណ្ឌិតឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកបរិនបញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវ បានថ្លែងថា: TICA និងដោយឡែកខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យ មិនត្រឹមតែសហប្រតិបត្តិការលើវិស័យសុខាភិបាលប៉ុណ្នោះទេ តែខេត្តសម្ព័ន្ធមេត្រីភាពទាំង២ តែធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍ប្រទេស ខេត្តនិងប្រជាជនទាំង២ ។
ក្នុងនោះ ក័បាពិភាក្សាគ្នាពីគម្រោងបើកដំណើរការច្រកសេដ្ឋកិច្ចថ្មី(ស្ទឹងបត់-បានណងអៀន ) ផងដែរ ។
ភាគីទាំងពីរបានជូនពរនិងថ្លែងអំណរគុណគ្នា ហើយសង្ឃឹមថាផ្លែផ្កានៃកិច្ចសហាប្រតិបត្តិការនេះនឹងបន្តរក្សាបានគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងថៃដែលពង្រីកពង្រឹងតំបន់ព្រំដែន.ជាព្រំដែនមិត្តភាព សន្តិភាព ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការល្អផូរផង់បន្តទៀត ៕ដោយ៖ ឃិន គន្ធា











































