ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ នាំយកស្បៀងអាហារ និងថវិកាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនគ្រួសារសមាជិកបក្ស ដែលទទួលមរណភាព និងសួរសុខទុក្ខប្រធានសាខាបក្សភូមិ ដែលកំពុងសម្រាកព្យាបាលមានជំងឺ

0

(កំពង់ធំ)÷ នៅល្ងាចថ្ងៃទី២២  ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង  ស្រុកស្ទោង  ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារសពសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពដោយរោគាពាធកន្លងទៅថ្មីៗនេះចំនួន២សព ដែលមានទីលំនៅផ្សេងគ្នា គឺ ទី០១គ្រួសារសពលោកស្រី​ ជូ​ សឿន​ នៅភូមិរលួស និងទី២គ្រួសារសព លោកតា​ធុន​ ធត​នៅភូមិបេង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារសពទទួលបាននូវ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរនិងថវិកាមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ស៊ុន រួមជាមួយក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ បានបន្ត ទៅសាកសួរសុខទុក្ខ និងនាំក្រុមគ្រូពេទ្យទៅពិនិត្យព្យាបាលជំងឺ ព្រមទាំងផ្ដល់ថ្នាំពេទ្យជូនលោកតា ភិន ហៀង ប្រធានសាខាបក្សភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយ និងបាននាំយកនូវអំណោយ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគាត់រួមមាន អង្ករចំនួន ៥០គីឡូក្រាម មីជាតិចំនួន២កេស  ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ  ត្រីខកំប៉ុងចំនួន២យួរ  ភេសជ្ជៈ ថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ និងថវិកាមួយចំនួនផងដែរ ។

ក្រុមគ្រួសារសព ទាំងពីរសពនៅភូមិរលួស និងភូមិបេង ព្រមទាំងលោកតា  ភិន  ហៀង ប្រធានសាខាបក្សភូមិបន្ទាយស្ទោង បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តម សោម ស៊ុន រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាកគ្រប់បែបយ៉ាង ជូនដល់ប្រជាជននិងក្រុមគ្រួសារសមាជិកបក្ស នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលមានជីវភាពខ្វះខាតរស់នៅក្នុងខេត្តកំពង់ធំ ហើយសូមគោរពជូនពរឯកឧត្តម  លោកជំទាវ  លោក  លោកស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ  ៕