ជលផលកំពង់ធំ សហការជាមួយ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ខេត្តកំពង់ធំ

0

(កំពង់ធំ)÷ នៅថ្ងៃព្រហស្បតិ៍២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ជលផលកំពង់ធំសហការជាមួយ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផលជាក់ស្ដែងនៅតាមគោលដៅ។

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ថ្ងៃនេះចុះល្បាតកន្លែងអភិរក្សជាប្រចាំ និងចូលរួមប្រជុំផ្សព្វផ្សាយ ភូមិឃុំមានសុវត្ថិភាព ច្បាប់ស្តីពីជលផលពាក់ព័ន្ធកន្លែងអភិរក្ស សំណេះសំណាល និងបញ្ហាផ្សេងៗដល់ប្រជាពលរដ្ឋភូមិកោះតាពៅ ដោយមានសមាសភាពចូលរួមក្រុមប្រឹក្សាឃុំ មេភូមិ បុ៉ស្តិ៍រដ្ឋបាល ជលផល និងកងរាជអាវុធហត្ថ ។

ជាក់ស្តែងសម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង លោក ប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាប្រធានក្រុមការងារបានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផលនៅចំណុច ជាប់មាត់ព្រៃតំបន់អភិរក្សបឹងទន្លេឆ្មារ ចាប់ពីមាត់ព្រែកអន្លង់តាអោប រហូតកោះដូនគាំ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លទ្ធផលអនុវត្តបាន០៣ករណី បានចុះរុះរើបំផ្លាញចោលរបាំងស្បៃមុង របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន បាំងស្បៃមុង១៨របាំង ប្រវែង៨៨០ម៉ែត្រ
ឡុក១៨គ្រឿង លូលប២៨មាត់ បង្គោល ៤៨០ដើម។ របាំងសាច់អួនចំនួន៤របាំងប្រវែង៤០០ម៉ែត្រ ឡុកចំនួន៤គ្រឿង
លូចំនួន៨មាត់ បង្គោលឈើចំនួន៣០០ដើម ចាក់ត្រីចម្រុះ ប្រលែងចូលបឹងធម្មជាតិចំនួន១៥គីឡូក្រាម។ បទល្មើសនេសាទទំនើប (លបប្រើស ១០០) ដែលជនសង្ស័យលួចដាក់ក្នុងកន្លែងអភិរក្ស( ជនសង្ស័យគេចខ្លួនបាត់)វត្ថុតាងរួមមាន លបប្រើស១០០ចំនួន៧០គ្រឿង

គួរបញ្ជាក់ផងដែរថាសម្រាប់លោក ប៉ែន ធារ៉ាត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាប្រធានក្រុមការងារបានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផល បានអប់រំណែនាំប្រជានេសាទ ឱ្យបញ្ឈប់ការនេសាទនៅក្នុងកន្លែងអភិរក្ស នៅភូមិពៅវើយ ឃុំពាមបាងចំនួន០២នាក់ឱ្យរុះរើ ឧបករណ៍នេសាទ ចាប់ពីថ្ងៃនេះតទៅ។