កំពង់ឆ្នាំង មន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង សហការជាមួយសាលាគណខេត្តបានរៀបចំ ប្រារព្ធពិធីផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០និងបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២២ និងលើទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ។
ពិធីខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញជាអធិបតីភាពលោក ញ៉ែម
វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និង
សាសនា ដែលជាតំណាងរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន ក្នុងពិធីនោះផងដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃនៃព្រះរាជា
ណាចក្រកម្ពុជា
ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា, ព្រះមេគណខេត្ត ព្រះទេពមុនី សុខ ថាន និងលោកឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត. លោកយិន សាវ៉នអភិបាលរងខេត្តកំពង់ឆ្នាំង.លោក យិន សាវ៉េន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត មន្រ្តីសង្ឃខេត្ត, មន្រ្តីសង្ឃក្រុងស្រុក លោកអភិបាលក្រុងស្រុក ព្រះចៅអធិការវត្ត និងគណ: កម្មការអាចារ្យវត្ត លោកមេឃុំ ចៅសង្កាត់ និងសាសនា
ផ្សេងៗ សរុបប្រមាណ ៨២០អង្គ/នាក់។
ក្នុងឪកាសនោះលោក យិន សាវ៉េនអភិបាលរងខេត្តកំពង់ឆ្នាំង បានអោយ
ដឹងថា បច្ចុប្បន្ននៅខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់សម្តេចេជោ ហ៊ុន សែន បានធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការរីក
ចម្រើនជាលំដាប់ ដែលការអភិវឌ្ឍទាំង
នេះ ដោយសារតែពលរដ្ឋបានទទួលនូវសុខសន្តិភាព ពិតប្រាកដនៅគ្រប់ទិសទីទាំងពុទ្ធចក្រ និងអណាចក្រ ។
នៅខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន មានវត្តចំនួន ២១៨វត្ត អាស្រមចំនួន១៤ និងព្រះសង្ឃ ២ពាន់ ៦៤២អង្គ ក្នុងវត្ត និងអាស្រម នៅក្នុងគណៈមហានិកាយ ២២៩វត្ត
ដែលជាទីកន្លែងគោរពបូជា ។
បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង មានពាហិរសា
សនាចំនួន៤គឺពុទ្ធសាសនាមហាយានឥស្លាមគឹ្រះសាសនា និងសាសនាបាហៃ ។
អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា បានមានសង្ឃដីកាបញ្ជាក់ក្នុងកិច្ចប្រជុំនោះថា អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០នេះ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រនូវសង្ឃប្រកាសទូទាំងប្រទេស ដែលមានខ្លឹមសារចំនួន ៧ចំណុច ដើម្បី
តំរង់ទិស និងអនុវត្តនូវទិសដៅបន្តទៀត សម្រាប់ព្រះសង្ឃទូទាំងប្រទេសបានគ្រប់គ្រាន់ និងទាន់ពេលវេលាប្រកប
ដោយប្រសិទ្ធភាពខ្ពស់។
នៅក្នុងនោះលោកញ៉ែម វ៉ាលី រដ្ឋលេខា
ធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ដោយលើកឡើងថា នៅថ្ងៃនេះពិតជាមានសារៈសំខាន់ និងការយកចិត្តដាក់ខ្ពស់បំផុតចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះ
ដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល និងជៀសឲ្យផុត
ពីជង្ងឺកូវិដ ។
លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្រ្តីសង្ឃគ្រប់ព្រះអង្គ អាចារ្យគណៈកម្មការ
វត្ត ត្រូវបន្តរួមសា មគ្គីគ្នាលើកកម្ពស់ព្រះ
ពុទ្ធសាសានា ដែលជាសាសនារបស់រដ្ឋ ដើម្បីជាទីគោរពប្រតិបត្តិប្រកប ដោយភាពជឿជាក់ពីប្រជាពលរដ្ឋ និងពុទ្ធបរិ
ស័ទជៀសវាងកុំអោយកើតមានអធិករណ៍នៅក្នុងវត្ត ៕សុខ គឹមសៀន











































