ស្រី្តពោះធំឈឺពោះលើកោះរ៉ុងចំនួន០២នាក់ត្រូវបានអូប័រពេទ្យរបស់ក្រុមហ៊ុន GTVCដឹកបញ្ជូនទៅកាន់មន្ទីរមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាព

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុនៅថ្ងៃទី ២៣  ខែ មីនា  ឆ្នាំ ២០២៣បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន០២នាក់បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖ ស្រ្តីឈឺពោះសម្រាលកូនទី០១/មានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីឈឺ ពោះសម្រាលកូនទី០២/មានឈ្មោះ មុំ គន្ធា អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តី ឈឺពោះទាំង០២នាក់ដែលត្រៀមសម្រាលកូននោះត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ កំពង់ ផែនៅក្រុង ព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យជួយ សង្រ្គោះយ៉ាងចិត្តទុកដាក់៕

នាគសមុទ្រ