កំពង់ឆ្នាំង :នៅថ្ងៃទី២៤ខែ មីនា ឆ្នាំ
២០២៣នេះ លោកឧត្តមសេនីយ៍ត្រី
អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានទទួល
អង្ករ ចំនួន ៨តោន មី ៣០០កេស ទឹកស៊ីអ៉ីវ ៣០០យួរ ទឹកត្រី ៣០០យួរ ត្រីខ ៣០
កេស ស៊ីម៉ងត៍២០តោន ស័ង្កសី ២០០០
សន្លឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ
ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព
ជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី សម្រាប់ធ្វើការងារមនុស្សធ៌ម នៅទូទាំងខេត្តកំពង់ឆ្នាំង ។
នៅក្នុងឱកាសនោះដែរលោកឧត្តម
សេនីយ៍ត្រី កីសូមគោរព ថ្លែងអំណរអរគុណ និងជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ព
ជើងគោក និងលោកជំទាវ ព្រមទាំង
បុត្រា បុត្រី សូមមានសុខភាពល្អ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងជួបប្រទះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
សុខ គឹមសៀន











































