សប្តាហ៏ក្រោយ ក្រុមការងាររដ្ឋបាលខេត្តនិងចាប់ផ្តើមឈុសឆាយទីតាំងដីដែលត្រូវបែងចែកជួនប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីដីកម្មសិទ្ធិ ធនាគារកាណាឌីយ៉ា

0

ខេត្តព្រះសីហនុ៖លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ខែមិនាឆ្នាំ២០២៣ក្នុងជំនួបជាមួយប្រជាពលរដ្ឋដែលទទួលបានដំណោះស្រាយនិងស្ម័គ្រចិត្តចាកចេញពីដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ា លោកបានបញ្ជាក់ថាសប្តាហ៏ក្រោយនេះ ក្រុម ការងាររដ្ឋបាល ខេត្ត ព្រះសីហនុនិងចាប់ផ្តើមដាក់គ្រឿងចក្រធ្វើការឈុសឆាយរៀបចំជាដីឡូតិ៏លើទីតាំងដីដែលត្រូវបែងចែកជួនប្រជាពលរដ្ឋហើយ។

ក្រោយការបញ្ជាក់របស់លោក ប៊ូ វឌ្ឍនា ច្បាស់ៗបែបនេះបងប្អួនប្រជាពលរដ្ឋបានសម្តែងការសប្បាយ ចិត្តនិងយល់ព្រមសហការឯកភាពរុះរើផ្ទះនិងរបងចេញឱ្យអស់ដើម្បីផ្តល់ការងាយស្រួលឱ្យក្រុមការងារខេត្តប្រើប្រាស់គ្រឿងចក្រក្នុងការឈូសឆាយរៀបចំដីឡូត៍និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៨០២០៣០១.០០២៩(ដើម្បីចែកជួនដល់ ពួកគាត់) ក្នុងករណីសំណង់រឹងមាំ ពិបាកធ្វើការរុះរើនិងជាសវាងបង្កររាំស្ទះដល់ដំណើការរៀបចំដីឡូត៏ បងប្អួន បានឯកភាពឱ្យ ក្រុម ការងាររដ្ឋ បាលខេត្តប្រើប្រាស់គ្រឿងចក្រធ្វើការឈូសឆាយដោយពុំមានការជំទាស់នោះឡើយពោលគឺធ្វើយ៉ាងណាឱ្យការរៀបចំដីឡូត៏របស់ក្រុមការងារដំណើការទៅរលួនពិព្រោះពួកគាត់ក៏ចង់បានដីជាកម្មសិទ្ធិស្របច្បាប់ឆាប់ៗដែរ។

ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណនិងដឹងគុណយ៉ាង ជ្រាលជ្រៅ ឯក ឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងាររដ្ឋបាលខេត្តដែលបាន ប្រឹង ប្រែងរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការជួនដល់ពួកគាត់រួចផុតការចោទប្រកាន់ទោសទណ្ឌហើយទទួលបានដីស្របច្បាប់ទៀតផង។

គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ាខាងលើនេះបើតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបញ្ជាក់ថា ទីតាំងដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមកបានចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ១៩៩៩ ហើយម្ចាស់ដីដែលមានប័ណ្ណ សម្គាល់សិទ្ធិនីមួយៗ បានធ្វើការកាន់កាប់ និងគ្រប់ គ្រងដីជាបន្តបន្ទាប់រហូតមក។ លុះដល់ឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានកំណត់យកផែនទី គម្របព្រៃឈើឆ្នាំ ២០០២ ធ្វើជាគោល ក្នុងនោះផ្ទៃដីមួយផ្នែកក្នុងខេត្តព្រះសីហនុ ក៏ស្ថិតនៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ ២០០២ ផងដែរ។ដោយឡែកចំពោះករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិ ស្រប់របស់ធនាគារកាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវត្តិដើមជាដីរបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានប័ណ្ណកម្មសិទ្ធិចំនួន ០៣ប័ណ្ណរួមមាន៖ លេខ CI-0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩ មានក្រុមមេខ្យល់ បាន បំផុស បំផុលប្រជាពលរដ្ឋ ឲ្យចូលទន្ទ្រានកាន់កាប់លើទីតាំងដីខាងលើ ដោយសំអាងថា ទីតាំងដីខាងលើ នេះ ជាដីរបស់រដ្ឋ។ ការទន្ទ្រានយកដីនេះបានបង្កើតជារូបភាពលក់ទិញ និងផ្ទេរសិទ្ធិពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ទៀត ដោយឯកសារពុំមានលក្ខណៈគតិយុត្ត ហើយក្រុមអនាធិបតេយ្យទាំងនោះបានប្រើប្រាស់ឯកសារ ដែលបានបង្កើតឡើងនេះ ទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ ពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដើម្បី ស្នើសុំកាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។លុះដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចបង្គាប់ឲ្យប្រគល់អចលនវត្ថុលេខ ២១ត.រ/២០ បង្គាប់ឱ្យឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី ប្រគល់អចលនវត្ថុចំនួន៣ប័ណ្ណខាងលើ ឲ្យទៅធនាគារកាណាឌីយ៉ា។ ក្រោយទទួលបានសិទ្ធិតាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ធនាគារកាណាឌីយ៉ា បានស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកាត់ឆ្កៀលដីចេញ ពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិ។ក្រោយ មកនៅ ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៨០អនក្រ.បក សម្រេចកាត់ឆ្កៀលដីចេញពីដែន គម្របព្រៃឈើឆ្នាំ២០០២ និងប្រគល់ជូនធនាគារកាណាឌីយ៉ា គ្រប់គ្រងជាកម្មសិទ្ធិ។ បន្ទាប់ពីទទួលបានអនុក្រឹត្យ ពីរាជរដ្ឋាភិបាល ធនាគារកាណាឌីយ៉ា បានស្នើសុំចុះបញ្ជីដីតាមនីតិវិធី ហើយបានទទួលនូវវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុចំនួន ០២ប័ណ្ណ លេខ ១៨០២០៣០១-០០២៩ និង១៨០២០៣០១-០០៣០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕

នាគសមុទ្រ