https://www.youtube.com/watch?v=z91XYTvgKG8
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ មន្ដ្រីអាហ្វហ្គានីស្ថាន និងអាមេរិកបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរក្សាទុក កងកម្លាំងទាហាននៅលើទឹកដីអាហ្វហ្គា នីស្ថានជាបន្ដទៀត ក្រោយកិច្ចព្រម ពៀងលើកមុនត្រូវបញ្ចប់នៅបំណាច់ឆ្នាំ នេះ។ កិច្ចព្រមព្រៀងធ្វើឡើងតាមការ សន្យារបស់ប្រធានាធិបតីថ្មីអាហ្វហ្គានី ស្ថាន លោក Ashraf Ghani ក្នុងអំឡុង ពេលដែលលោកបានបើកយុទ្ធការ ឃោសនាបោះឆ្នោតនាពេលកន្លងមក។
ទីប្រឹក្សាសន្ដិសុខជាតិរបស់អាហ្វហ្គា នីស្ថាន លោក Hanif Atmar និងឯកអគ្គ រដ្ឋទូតអាមេរិក លោកJames Cunning-hamបានចុះកិច្ចព្រមព្រៀងសន្ដិសុខជា ឧភតោភាគីនៅវិមានប្រធានាធិបតី ក្រោយមួយថ្ងៃបន្ទាប់ពីលោកGhani ស្បថចូលកាន់តំណែង ។
នៅក្រោយកិច្ចព្រមព្រៀងដែលបាន ធ្វើឡើង លោក Ghani បានថ្លែងថា «ក្នុងនាមប្រទេសមានឯករាជ្យ…យើង បានចុះកិច្ចព្រមព្រៀងដើម្បីស្ថិរភាព, សុជនភាព និងវិបុលភាពដល់ប្រជាជន យើង, ស្ថិរភាពនៅក្នុងតំបន់ និងនៅ លើពិភពលោក» ។
លោកGhaniជាអ្នកស្នងតំណែង លោក Hamid Karzai ដែលបាន បដិសេធរយៈពេលយូរកន្លងមកហើយ នៅក្នុងការចុះកិច្ចព្រមព្រៀងនេះជាហេតុ ធ្វើឱ្យទំនាក់ទំនងរវាងលោកនឹងអាមេរិក មានការរាំងស្ទះ។ លោកHamid Karzai បានខឹងសម្បារដោយសារតែការបាត់ បង់ជីវិតជនស៊ីវិល ហើយលោកមាន ជំនឿថា សង្គ្រាមមិនធ្វើឱ្យប្រទេសលោក មានការរីកចម្រើនទេ ។
ឯកអគ្គរដ្ឋទូតរបស់អាមេរិក លោក Cunninghamបានថ្លែងថាកិច្ចព្រមព្រៀង នេះមានន័យថា អាមេរិកនៅតែបន្ដ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយនៅទីនោះកងទ័ពបរទេសបានផ្ដល់សន្ដិសុខតាំងពីឆ្នាំ២០០១រៀងមកនៅ ក្នុងការផ្ដួលរំលំរដ្ឋាភិបាលរ៉ាឌីកាល តាលីបង់អ៊ិស្លាមដែលបានផ្ដល់ជម្រក ដល់ក្រុមដែលរៀបគម្រោងការវាយ ប្រហារនៅថ្ងៃ១១ កញ្ញា ។ លោកបន្ដថា «វាជាជម្រើសមួយរបស់អាមេរិកដើម្បី បន្ដកិច្ចសហប្រតិបត្ដិការជាមួយដៃគូ អាហ្វហ្គានីស្ថានលើបេសកកម្មសន្ដិសុខ ដ៏មានសារសំខាន់របស់ប្រទេសទាំងពីរ ដោយការហ្វឺកហាត់ បំពាក់បំប៉នកង កម្លាំងសន្ដិសុខអាហ្វហ្គានីស្ថាន និង គាំទ្រកិច្ចសហប្រតិបត្ដិការប្រឆាំងក្រុម ភេរវកម្ម» ។
ក្រោយប៉ុន្មាននាទីបន្ទប់ពីកិច្ចព្រម ព្រៀងសន្ដិសុខបានចុះហត្ថលេខា, កិច្ច ព្រមព្រៀងប្រហាក់ប្រហែលមួយផ្សេង ទៀតជាមួយអង្គការណាតូក៏ត្រូវបាន សម្រេចធ្វើឡើងផងដែរ ដោយអនុញ្ញាត ឱ្យកងទ័ពសម្ពន្ធមិត្ដអង្គការណាតូអាច ចូលរួមជាមួយកងទ័ពបរទេសដែលបន្ដ នៅលើទឹកដីអាហ្វហ្គានីស្ថាននោះ។លោក Ghani បានថ្លែងថា បើកិច្ចព្រម ព្រៀងនេះមិនសម្របសម្រួលទៅតាម អធិបតេយ្យរបស់អាហ្វហ្គានីស្ថានទេនោះ ភាគីនីមួយៗអាចលុបចោលកិច្ចព្រម ព្រៀងនេះក្នុងរយៈពេល២ឆ្នាំ។ លោក បន្ដថា «សិទ្ធិប្រើកងទ័ពគឺអាស្រ័យទៅ លើការសម្រេចចិត្ដរបស់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន។ ដែនអាកាសស្ថិត នៅក្រោមការគ្រប់គ្រងរបស់យើង ។ កងទ័ពបរទេសមិនអាចចូលទៅកាន់ព្រះ វិហារ ឬទីតាំងសក្ការបូជាបានឡើយ»។
តាមកិច្ចព្រមព្រៀងទាហានបរទេស ១២.០០០នាក់អាចនៅលើទឹកដីអាហ្វ ហ្គានីស្ថានក្រោយឆ្នាំ២០១៤ នៅពេល បេសកម្មប្រឆាំងក្រុមភេរវកម្មដឹកនាំ ដោយកម្លាំងសម្ពន្ធមិត្ដអាមេរិក អង្គ ការណាតូត្រូវបញ្ចប់។ កងទ័ពអាមេរិក ៩.៨០០នាក់ ហើយក្រៅពីនេះគឺកងទ័ព សម្ពន្ធមិត្ដរបស់អង្គការណាតូជាអ្នកបន្ដ ស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ពួកគេហ្វឹកហាត់ និងជួយដល់កងសន្ដិ សុខអាហ្វហ្គានីស្ថាននៅក្នុងសង្គ្រាម ប្រឆាំងក្រុមតាលីបង់ និងក្រុមរ៉ាឌីកាល់ សម្ពន្ធមិត្ដអិស្លាមជ្រុលនិយម។
អាមេរិកមានសិទ្ធិបង្កើតបន្ទាយទាហាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានដរាបដល់កិច្ចព្រមព្រៀងអស់ពេលកំណត់ ជាថ្នូរនឹងការផ្ដល់មូលនិធិដើម្បីហ្វឹកហ្វឺន និងផ្គត់ផ្គង់ដល់កងកម្លាំងសន្ដិសុខអាហ្វហ្គានីស្ថានដែលបច្ចុប្បន្ននេះមាន ៣៥០,០០០នាក់ ។
លោកGhani បានស្បថចូលកាន់ តំណែងប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៩ ខែកញ្ញា ហើយលោក បានអំពាវនាវដល់ក្រុមតាលីបង់ចូល រួមកិច្ចចរចាសន្ដិភាព។ លោកបាន បង្កើតរដ្ឋាភិបាលចម្រុះជាមួយគូប្រជែង របស់ខ្លួន គីលោក Abdullah Abdullah ក្រោយបញ្ហាជាប់គាំងនយោបាយកើត ឡើងយូរអង្វែងដោយសារតែលទ្ធផល បោះឆ្នោត។ លោក Abdullahមាន តួនាទីធំនៅក្នុងរដ្ឋាភិបាលនេះ ។ក្រុមតាលីបង់ដែលវាយប្រហារ បណ្ដេញកងទ័ពបរទេស និងរដ្ឋាភិបាល គាំទ្រពីអាមេរិកបានឆ្លៀតឱកាសការ ជាប់គាំងនយោបាយនៅទីក្រុងកាប៊ូល នោះវាយប្រហារដើម្បីសិទ្ធិគ្រប់គ្រងទឹក ដីប្រកបដោយយុទ្ធសាស្ដ្រដូចជានៅក្នុង ខេត្ដ Helmand ភាគខាងត្បុង និងនៅ ខេត្ដ Kunduz ភាគខាងជើងជាដើម។
ក្រុមតាលីបង់បានថ្កោលទោសកិច្ច ព្រមព្រៀងជាមួយអាមេរិកនេះ ហើយ បានលើកឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ដោយហៅកិច្ចព្រមព្រៀងនោះថា «ពុតត្បុតអាក្រក់របស់អាមេរិកដើម្បី ត្រួតត្រាលើអាហ្វហ្គានីស្ថាន ព្រមទាំង ស្ដារកេរ្ដិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្ដរ ជាតិថាជាមហាអំណាចយោធា» ។
សេចក្ដីថ្លែងការណ៍របស់ក្រុមតាលី បង់ផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបាន បញ្ជាក់ថា «ស្ថិតនៅក្រោមឈ្មោះកិច្ច ព្រមព្រៀងសន្ដិសុខ, ថ្ងៃនេះ អាមេរិកចង់ ត្រៀមខ្លួនគេផ្ទាល់វាយប្រហារប្រកប ដោយគ្រោះថ្នាក់ និងមិនប្រាកដប្រជា មួយផ្សេងទៀត»។ ប្រភពបន្ដថា «តាម គម្រោងការ និងសកម្មភាពរបស់ពួកគេ គឺគេចង់បោកប្រាស់ពលរដ្ឋ។ ពួកគេ គិតថាពលរដ្ឋអាហ្វហ្គានីស្ថានមិនដឹងពី ផែនការ និងពុតត្បុតអាក្រក់របស់ពួក គេហើយមើល៍ទៅ.