កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ កងទ័ពកម្ពុជា ចិនបានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥ ដែលសមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៣។
សមយុទ្ធនាគមាសឆ្នាំ២០២៣ខាងលើនេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជាម.ចិន» ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធ
ហត្ថ ( ភ្នំជុំរីករាយ ) ស្ថិតនៅក្នុងភូមិ
សាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីបើកសមយុទ្ធនេះធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និង
ជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឧត្តម
សេនីយ៍ទោ ឈិន មិនធាន នាយរងសេនាធិការកងទ័ពជើងគោក តំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើ
ឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនិង ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើ
ឡើងក្នុងគោល បំណង គំរាមកំហែង
ដល់នរណា ឬប្រទេសជិតខាងណាឡើយ។
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នក
នាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជាមានកងទ័ពចូលរួមផ្ទាល់ចំនួន ៥៨៣នាក់ ដោយ
ឡែកកងទ័ពចិនមានចំនួន ២៥៧នាក់
ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុក
ជាយូរណាស់មកហើយ រវាងកងទ័ព
នៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយ
ចៃដន្យនោះឡើយ។
អ្នកនាំពាក្យរូបនេះបន្តថា សមយុទ្ធ
នេះគឺជាការផ្សាភ្ជាប់ កិច្ចសហប្រតិបត្តិ
ការ រវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាពមេត្រីភាព ការបណ្ដុះបណ្តាល ចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោ
ធន៍ ចេះសម្របសម្រួលចេះរស់នៅ និងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើន ក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតបទៅនឹង បញ្ហាប្រឈមនានា ៕ សុខ គឹមសៀន















































