តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានដឹកនាំក្រុមការងារមនុស្សធម៌នាំយកអំណោយគ្រឿងឧបភោគបរិភោគចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន 27 គ្រួសារ

0

កំពង់ឆ្នាំង :នៅរសៀលថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភាមេបញ្ជា

ការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអង្ករចំនួន ៦៧៥
គីឡូក្រាម .មី២៧កេះ .ទឹកត្រី២៧យួរ .
ទឹកស៊ីអ៉ីវ២៧យួរត្រីខ២៧យួរ .មុង២៧
.ម៉ាស់២៧ប្រអប់ រួមនឹងថវិកាមួយ
ចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ប្រជាពលរដ្ឌចំនួន
២៧គ្រួសារ ដែលត្រូវអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង កាលពីពេលថ្មីៗកន្លងទៅនេះ ដែលស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋទាំង 27 គ្រួសារក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀវជ្រៅបំផុតដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមនិងអាជ្ញាធរមូលដ្ឋានឯក
ឧត្តមហ៊ុន ម៉ាណែតនិងលោកជំទាវសូមឲ្យជួបតែពុទ្ធពរទាំង 4 ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លានឡើយ ៕
សុខ គឹមសៀន