កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទីសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នៅ វត្តពោធិសត្ថារាម ហៅ
វត្តពោធិអណ្តែត ប្រារព្ធពិធីប្រកាសសង្ឃដីកាសម្រេចតែងតាំងព្រះចៅអធិការស្តីទីវត្ត អាចារ្យ គណៈកម្មការ វត្តពោធិសត្ថារាម ហៅវត្តពោធិអណ្តែត និង អាចារ្យគណៈកម្មការ វត្តអម្ពវ័ន្ទ ស្ថិត
ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមព្រះអធិបតីភាព ព្រះ
ទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំងនិងលោក សរ លាង ប្រធាន
មន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសរណមង្គល ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះសិរីធម្មញាណនុច មុនីព្រះលេខាធិការគណខេត្ត ព្រះគ្រូជោតិវិរិយោ រាជ សារុំ ព្រះអនុគណស្រុកកំពង់លែងនិងសហការី លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង លោក ញ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងអាជ្ញាធរដែនដី និង ពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមផងដែរ។
ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង បានមានសង្ឃដីកាអានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំងសម្រច
តែងតាំង ព្រះភិក្ខុ ប៉ាន់ សុខុម ជាព្រះចៅអធិការស្តីទីវត្តពោធិសត្ថារាម ហៅវត្តពោធិអណ្តែត។ លោក មាស សំណាងប្រធានការិយាកិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម នៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង បានអានសេចក្តីសម្រេចរបស់មន្ទីរធម្មការនិងសាសនាខេត្ត ស្តីពីការទទួលស្គាល់អាចារ្យគណៈកម្មការ
វត្តពោធិសត្ថារាម ហៅវត្តពោធិអណ្តែតចំនួន២៥រូប ស្រី៨រូបនិងវត្តអាចារ្យ គណៈកម្មការ វត្តអម្ពវ័ន្៣២រូប ។
មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ លោក ញ៉ែម លក្ខិណា បានអោយដឹងថាៈនៅក្នុងស្រុកកំពង់លែងមានវត្តចំនួន
២៤វត្ត និង អាស្រមចំនួន៤ អាស្រម ។
មានព្រះសង្ឃចំនួន២២៨អង្គ ភិក្ខុ៨៨
អង្គ សមណេរ១៣៩អង្គ អាចារ្យចំនួន
៨៤រូប គណៈកម្មការ៤០១នាក់ តាជី
១នាក់និងយាយជីចំនួន៤៦ាក់។
មានសង្ឃដីកានាឱកាសនោះព្រះទេព
មុនី សុខ ថាន ព្រះមេគណខេត្ត បាន
មានសង្ឃដីថាៈការប្រកាសផ្តល់ដំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការ
គ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនានិងសេចក្តីសម្រេចទទួលស្គាល់អាចារ្យគណៈកម្មការបង្ហាញពីតម្លាភាព គណ
នេយ្យភាព ក្នុងការគ្រប់គ្រងបច្ច័យកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។
លោកសរ លាង បានថ្លែងថាៈរាជរដ្ឋាភិ
បាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជាមាន សុខសន្តិភាព ពេញលេញ ទាំងវិស័យពុទ្ធ ចក្រ និងអាណាចក្រ មាន
ការអភិវឌ្ឍរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធានិងមានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន ។
ជាពិសេសប្រទេសកម្ពុជា ព្រះពុទ្ធសាសនា ជាសសានារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា ។
លោក សរ លាង បានផ្ដាំផ្ញើដល់ព្រះ
ចៅអធិការដែលទើប និង តែងតាំងថ្មី
និង អាចារ្យ គណៈកម្មការទាំងអស់
ត្រូវសាមគ្គីភាពគ្នាអោយបានល្អគឺត្រូវគោរពតាមតួនាទីនិងភារកិច្ចរបស់គណៈសង្ឃនាយក សាលាគណខេត្ត សាលាអនុគណស្រុកនិងមន្ទីរធម្មការ
និង សាសនាខេត្តបានប្រគល់អោយ។៊
ឮឮ
ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀស អោយឆ្ងាយពីគ្រឿង និង អំពើអបាយផ្សេងៗដែលសង្គម ស្អប់ខ្ពើម និង បង្កើនមុខរបររកចំណូលប្រចាំថ្ងៃ ជាពិសេស ចូលរួមបង្កបង្កើនផលអោយបានទាន់
រដូវនិងរួមគ្នាថែរក្សាសុខសន្តិភាពអោយនៅគង់វង្ស។
ចុងបញ្ចប់ព្រះទេពមុនី សុខ ថាន លោក សរ លាង និង លោក ឡោ សាលីម លោក ញ៉ែម លក្ខិណា បានប្រគេនសង្ឃដីកាសម្រេចនិងត្រា ដល់ព្រះភិក្ខុ ប៉ាន់ សុខុម ព្រះចៅអធិការស្តីទីវត្តពោធិសត្ថារាម ហៅវត្តពោធិអណ្តែត និង ប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់អាចារ្យគណៈកម្មការវត្តពោធិសត្ថារាម ហៅវត្តពោធិអណ្តែតនិង អាចារ្យ គណៈកម្មការ វត្តអម្ពវ័ន្ទ បំពាក់គ្រឿងឥស្សរិយយស ប័ណ្ណសរសើរ ប្រគេនព្រះសង្ឃ អាចារ្យ គណៈកម្មការ និង ស្រោចស្រពព្រះ
សុគន្ធវារីដល់ព្រះចៅអធិការស្តីទីទើប
និងតែងតាំងថ្មីផងដែរ៕សុខ គឹមសៀន