ក្រុមក្មេងស្ទាវសិស្សសាលាបីនាក់ធ្វើសកម្មភាពឆក់កាបូបត្រូវជាប់ខ្មោះ

0

ខេត្ត​កំពង់​ធំ.ក្មេងសិស្សសាលា.ស្ថិតនៅ​ក្នុង​ស្រុក​ស្ទោង.កំពង់​តែពេញនិយម  ជ្រើសរើស​យកមុខរបរដើរឆក់កាបូប ដោយ​បានធ្វើសកម្មភាព ដោយឲតញញើតច្បាប់នោះឡើយ ជាក់ស្ដែង​ក្មេងសិស្សសាលា 3នាក់បាន ជាប់ខ្មោះបានសម្តេច។

ក្រុមក្មេងស្ទាវសិស្សសាលាបីនាក់ធ្វើសកម្មភាពឆក់កាបូប ត្រូវជាប់ខ្មោះសារព័ត៍មានយើងដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះថា!ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង ៣០នាទី យប់ថ្ងៃទី២៤ មីនា បន្ទាប់ពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែមីនា ២០២៣ មកថានៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្លាក់ក្រាញ់ ឃុំសំព្រោច ស្រុកស្ទោង មានករណីក្រុមក្មេងឆក់កាបូបរបស់ជនរងគ្រោះធ្វើពីកំប្លោក មិនបានសម្រេចដែលបង្ករឡើងដោយក្រុមជនសង្ស័យមានគ្នាចំនួន០៣នាក់ ដែលមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកប្រព្រឹត្តទៅលើជនរងគ្រោះឈ្មោះ យ៉ន ពិសី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង បណ្តាលឲ្យរងរបួសបាក់ជើងខាងឆ្វេងរួចមកសមត្ថកិច្ចបានចុះស្រាវជ្រាវទើបដឹងថា!

នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតចេញពីរោងការមួយកន្លែងស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ក្នុងគោលបំណងវិលត្រឡប់ទៅផ្ទះវិញ លុះជិះម៉ូតូចេញមកដល់ខ្លោងទ្វារផ្សារស្ទោងអភិវឌ្ឃន៍ ជនរងគ្រោះក៏បានជួបនិងក្មេងប្រុសចំនួន០៣នាក់អង្គុយនៅលើម៉ូតូ តែនាងពុំចាប់អារម្មណ៍នោះទេ ហើយក៏ជិះម៉ូតូហួសទៅ រហូតដល់ចំណុចភូមិស្លាក់ក្រាញ់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញពួកក្មេងប្រុសទាំងបីនាក់នោះ ពួកវាជិះម៉ូតូដេញតាមជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់យកកាបូបធ្វើពីកំប្លោកដែលព្យួរនិងដៃម៉ូតូខាងធ្វេងរបស់នាង តែពុំបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលហើយម៉ូតូសង្កត់ពីលើបាក់ជើងខាងឆ្វេង និង ស្នាមរលាត់ស្បែកលើកំភួនដៃឆ្វេងប្រវែង១០សម ជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅផ្ទះ ។
ចំណែកកម្លាំងសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួនបីនាក់ យកមកកសាងសំណុំរឿងតាមនីតិវិធី ក្រុមក្មេងស្ទាវទាំងបីនាក់រួមមានៈ ទី១-ឈ្មោះ រ៉ុម សារាម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃ ឃុំសំពោច ស្រុកស្ទោង មុខរបសិស្ស ទី២-ឈ្មោះ ទន សីហា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិល្វា ឃុំសំពោច ស្រុកស្ទោង មុខរបសិស្ស និងទី៣-ឈ្មោះ វន វីវ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង​ មុខរបសិស្ស ។
ដោយ ថុក សុខា