ជនជាតិចិន. វៀតណាមនិងជនជាតិខ្មែរប្រមាណ១៥នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីហឹង្សាក្នុងអាគារមួយកន្លែង តំបន់ក្បែរស្ពានអូរសំអាតក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ជនជាតិ ចិន .វៀតណាម រូមនិងជនជាតិខ្មែរចំនួនប្រមាណ១៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូ លិសស្នងកាដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនភ្លាមៗ ក្រោយកើតមានអំពើហឹង្សា។ហេតុការនេះ បានកើត ឡើងយប់ ម៉ោងប្រមាណ១៩ ថ្ងៃទី២៦ខែ មិនា ឆ្នាំ ២០២៣ នៅត្រង់ចំណុចអាគារមួយកន្លែង តំបន់ក្បែរស្ពាន អូរសំអាតស្ថិតក្នុង សង្កាត់ លេខ ០៣ក្រុងព្រះសីហនុ។ក្រុមជនសង្ស័យខាងលើ ក្រោយពេលចាប់ខ្លួនត្រូវនាំយក មកស្នង ការដ្ឋានន គរបាលខេត្តព្រះសីហនុដើម្បីសាកសួរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ករណីហឹ ង្សានេះ កើតឡើងនៅពេលដែលជនជាតិខ្មែរចំនួន៥នាក់ បានទៅយកឥវ៉ាន់ដែលផ្ញើមកពីវៀតណាម ដើម្បីបញ្ជូនទៅកាន់ទីតាំងផ្សេងៗ តែពេលទៅដល់នោះក៏ត្រូវជនជាតិចិន និងវៀតណាម ដែលជាជនបង្ក បាន ចាប់បង្ខាំង និងប្រើហឹ ង្សាលើជនជាតិខ្មែរ បង្កឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋនៅកន្លែងកើតហេតុ ហើយកម្លាំង សមត្ថកិច្ចទាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងកងអន្តរាគមន៍ បានទៅអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួន ពួកគេ ទាំងនេះនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តភ្លាមៗ ដើម្បីបន្តនិតិវិធី។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា សម្រាប់ជនជាតិចិន និងវៀតណាម ដែលចាប់បង្ខាំងនិងបង្កហឹ ង្សាមកលើជនជាតិខ្មែរនេះ ក្នុងករណីរកឃើញថា មានបញ្ហាទោសទណ្ឌធ្ងន់ធ្ងរ សមត្ថកិច្ចនឹងធ្វើតាមនីតិវិធី ឈានទៅដល់ការបណ្តេញចេញពីកម្ពុជាទៀតផង៕

នាគសមុទ្រ