ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងឯកឧត្តម ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ជំនួស ឯកឧត្តម អុិត សុធា ត្រូវបានតែងតាំង ជា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យ ការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង

0

កំពង់ឆ្នាំង ៖ ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ប្រកាសផ្ទេរ តែងតាំង និងចូល កាន់មុខតំណែង  ឯកឧត្តម ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ជំនួស ឯកឧត្តម អុិត សុធា ត្រូវបានតែងតាំងជា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង  ។

ពិធីខាងលើនេះបានធ្វើឡើង នៅក្នុងសាលាដំបូងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយ
មានការចូលរួមពីថ្នាក់ដឹកនាំនៅក្រសួងយុត្តិធម៌ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការតាមបណ្តារមន្ទីរស្ថាប័នជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម អុិត សុធា ក្រៅពី​ជម្រាបជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ សក្ដានុពល និង​សម​ទ្ធិ​ផល ដែល​សម្រេចបាន​កន្លងមក  ឯកឧត្តម​ក៏បាន​កោត
សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ពាក់ព័ន្ធ​វិស័យ​យុត្តិធម៌ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង តែងតែបាន​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត និង​
បានធ្វើ​ឲ្យ​ការផ្ដល់សេវា​យុត្តិធម៌​បម្រើ​ជូន​ប្រជា ពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ​និង​ប្រសិទ្ធ ភាព​បានល្អ​ប្រសើរ​។​

​មានប្រសាសន៍​សំណេះសំណាល​ឯក
ឧត្តម​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌
បាន​ថ្លែងអំណរគុណ  កោតសរសើរ
ដល់​ឯកឧត្តម​អភិបាល​ខេត្តកំពង់ឆ្នាំងព្រមទាំង អាជ្ញាធរ​សមត្ថកិច្ច​ជំនាញទាំងអស់ ក្នុង​ខេត្ត​កំពង់ឆ្នាំង តែងតែបាន​សហការ​ជាមួយ​សាលាដំបូង​និង​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បានល្អ​។

ពិសេស​ក្នុង​យុទ្ធនាការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ ដែល​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌ ត្រូវបាន​ដោះស្រាយ​សម្រេច​បានលទ្ធផល​ជោគជ័យ​។

តែ​ទោះបីយ៉ាងណា​ឯកឧត្តម​រដ្ឋមន្ត្រី
ក៏បាន​​ក្រើនរំលឹក​ជាថ្មី ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​
និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​បានល្អ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ធានា​ឱ្យ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ធ្វើឡើង​បាន «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​» និង​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីក្នុងស្ថាប័នតុលាការទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ចខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យច្បាប់ និងយុតិ្តធម៌ឲ្យកាន់តែល្អប្រសើរទ្បើង និងសំដៅធ្វើឲ្យកាន់តែទទួលបាននូវជំនឿទុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋលើវិស័យយុតិ្តធម៌។

ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាតែងតាំងថ្មី បានប្ដេជ្ញាថា នឹង ខិតខំប្រឹង
ប្រែង បំពេញកាតព្វកិច្ចការងារ គោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងខិតខំបម្រើសេវាកម្មយុត្តិធម៌ ដល់ជាតិមាតុភូមិ ប្រជាពលរដ្ឋ និងមន្ត្រីរាជការឲ្យបានល្អប្រសើរផងដែរ៕សុខ គឹមសៀន