(កំពង់ធំ)÷ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក ឃីម សុខឃាង អភិបាលស្រុក ជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យស្ថិតនៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់លោកស្រី ឃួន ឡេអភិបាលរងស្រុកប្រាសាទសំបូរ បានលើកឡើងថា គ្រួសាររងគ្រោះឈ្មោះ ទឹម កាយ ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះសូត ច្រឹម អាយុ៣៤ឆ្នាំ មានកូន២នាក់ អគ្គីភ័យនេះត្រូវបំផ្លាញផ្ទះទំហំ៥ម៉ែត្រx៦ម៉ែត្រ ខូចខាតទាំងស្រុង មូលហេតុដោយកូនតូចដុត។ ករណីភ្លើងឆេះផ្ទះកើតឡើងនៅវេលាម៉ោង៨ៈ០០នាទី ព្រឹកនាថ្ងៃទី២៧ ខែមីនាឆ្នំា២០២៣
ខូចខាតទ្រព្យសម្បត្តិមាន
កង់០១គ្រឿង ម៉ាស៊ីនបូមទឹក០១គ្រឿង ផ្ទំាងសូឡា០១ផ្ទំាង អាគុយ០១គ្រឿង ទូរទស្សន៍១គ្រឿង ថវិកាចំនួន១លានរៀល ចិញ្ជៀន១វង់ ស្រូវចំនួន២តោន និងសម្ភាៈផ្សេងៗ។
លោក ឃីម សុខឃាង អភិបាលស្រុក បានលើកឡើងថា កត្តាធ្វេសសប្រហែសមួយភ្លែតបណ្ដាលឲ្យទ្រព្យសម្បត្តិទាំងអស់ បានរលាយបាត់ទៅតាមភ្លើង ហើយគ្មានទេជម្រករស់នៅ បាត់បង់ការងារធ្វើឲ្យជីវភាពមានការលំបាក។ ហេតុនេះហើយក្រុមការងារទាំងអស់ បានលើកទឹកចិត្តដល់ក្រុមគ្រួសារ ឱ្យមានភាពរឹងមាំឡើងវិញខិតខំប្រកបកិច្ចការងារ ដើម្បីកសាងនិងរៀបចំជីវភាពគ្រួសារឲ្យធូរធាប្រសើរឡើងវិញ។
លោកអភិបាលស្រុកប្រាសាទសំបូរ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុនចេញដំណើរទៅណាមកណា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើងចង្រ្កាន ភ្លើងទាន ធូប ពិសេសគឺចរន្តអគ្គិសនីត្រូវតែបិទកុងតាក់ឱ្យបានត្រឹមត្រូវ ចៀសវាងកុំឲ្យបញ្ហាកើតឡើងជាយថាហេតុ។
គួរបញ្ជាក់ផងដែរថា អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ បាននាំយកសម្ភារជូនដល់គ្រួសាររងគ្រោះរួមមាន÷អង្ករ៥០គីឡូក្រាម មីខ្លាឃ្មុំ០១កេស
ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ តង់០១ទំហំ ៤ម៉ែត្រx៦ម៉ែត្រ ឆ្នាំង០២ ចាន១០ ស្លាបព្រា៥ កំសៀវ០១
ចានស្រាក់០១ ចានដែកធំ០១ មុង០២ ភួយខ្នើយ០២កន្ទេល០២ និងថវិកា៤០០,០០០រៀលផងដែរ ។








































