ខេត្តសៀមរាប. ប្រជាពលរដ្ឋ.នៅក្នុងខេត្តសៀមរាប ត្រេកអរនឹងសប្បាយរីករាយ.ជាខ្លាំង ខណៈសមិទ្ធផលថ្មី.មួយបានប្រសូត្រ ឡើង នៅក្នុងខេត្តសៀមរាប.ជាព្រលានយន្តខ្នាតអន្តរជាតិ
បានកើតឡើងលើទឹកដីអច្ឆរិយៈបាន90ភាគរយហើយ បើគិតមកដល់ថ្ងៃទី28ខែ មីនា ឆ្នាំ2023នេះ និងគ្រោងធ្វើការហោះហើរ សាកល្បងក្នុងអំឡុងខែ ឧសភាខាងមុខនេះ ហើយនិងបើកដំណើរការហោះហើយ ជាផ្លូវការ នៅដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ 
ជាក់ស្តែង ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងចុះពិនិត្យការដ្ឋានសាងសង់នៅទីតាំងគម្រោង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាននិងសមាជិកគណៈកម្មការ។
សមិទ្ធផលដែលសម្រេចបាននាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។
ទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេចឱ្យបានតាមផែនការ៕
អត្ថបទ: វណ្ណលុក











































