ស្នងការខេត្តឧត្តរមានជ័យប្តេជ្ញាចិត្តថានៅឆ្នាំ២០២៣នេះតទៅត្រូវយកប៉ុស្តិ៏រដ្ធបាលនឹងការងារប៉ុស្តិ៏សហគមន៏ជាការងារស្នូលដើម្បីអនុវត្តរបស់នគរបាលក្រុងស្រុកទាំង៥

0

(ឧត្តរមានជ័យ)ថ្លែងនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ក្នុងរបាយការណ៏បូកសរុបសភាពការណ៏និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២របស់ស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យនិងផ្សព្វផ្សាយទិសដៅការងារក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ធាននគរបាលជាតិឆ្នាំ២០២៣នេះ លោកស្នងការខេត្តបានប្តេជ្ញាចិត្តថាចាប់ពីឆ្នាំ២០២៣តទៅត្រូវយកប៉ុស្តិ៏រដ្ធបាលនិងប៉ុស្តិ៏សហគមន៏ជាការងារស្នូល ការងារអាទ្ធិភាពដើម្បីឲ្យអនុវត្តន៏របស់នគរបាលក្រុងស្រុកទាំង៥ចំណុះឲ្យស្នងការដ្ធានខេត្តឧត្តរមានជ័យបំពេញតួនាទីភារកិច្ចពាក់ព័ន្ធទៅនឹងការទប់ស្កាត់រាល់បទល្មើសទាំងឡាយណាដែលកើតមានឡើងនៅក្នុងភូមិឃុំសង្កាត់ប៉ុស្តិ៏នីមួយៗ។

លោកឧត្តមសេនីយ៏ត្រីរៀមសរស្នងការរងនិងជានាយសេនាធិការនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យបានលើកឡើងថា គ្រប់កងកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៏រដ្ធបាលសហគមន៏នៅមូលដ្ធានក្រុងស្រុកទាំងអស់ត្រូវបន្តបង្កើនការផ្សព្វផ្សាយអប់រំឲ្យកាន់តែសកម្មថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋធំអំពីផលប៉ះពាល់ជាវិជ្ជមាននៃការប្រើប្រាស់ ការជួញដូរ ការចរាចរណ៏ ការកែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់ និងមានស្មារតីចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពង្រឹងវិធានការរដ្ធបាលនិងវិធានការច្បាប់ឲ្យបានមុឺងម៉ាត់។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៏ទោ ហួតសុធីស្នងការខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថ្លែងនៅក្នុងពិធីប្រជុំបូកសរុបរបាយការណ៏ឆ្នាំ២០២២នេះថា មន្ត្រីនគរបាលទាំងអស់ដែលនៅបំពេញតួនាទីតាមអធិការក្រុងស្រុកទាំង៥បូករួមទាំងទីបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៩០៥និង៧០២ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រមូលពត៌មានពាក់ព័ន្ធដល់ស្ថានការសន្តិសុខ និងធ្វើសកម្មភាពបង្ការ ទប់ស្កាត់ រាល់ល្បែងស៊ីសងគ្រប់ប្រភេទ គ្រប់រូបភាពនិងបង្ក្រាបអំពើលួច ឆក់ប្លន់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតនៅតាមភូមិសាស្ត្ររបស់ខ្លួន ដើម្បីចាត់តាំងអនុវត្តគ្រប់ផែនការងារជំនាញអធិការក្រុងស្រុកលើវិធានការ ការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសជំរុញសកម្មភាពចូលរួមអនុវត្តន៏គោលនយោបាយ ភូមិឃុំមានសុវត្តិភាព ឲ្យបានសកម្មផុសផុលនៅគ្រប់ច្រកល្ហក។

សូមបញ្ជាក់ថា បើតាមការលើកឡើងពីលោកស្នងការខេត្ត បានសង្កត់ធ្ងន់ទៅលើលោកស្នងការរងទទួលផែនការងារជំនាញគ្រប់ការិយាល័យទាំងអស់ព្រមទាំង លោកអធិការអធិការរង លោកមេប៉ុស្តិ៏ក្រុងស្រុកទាំង៥ លោកមេបញ្ជាការវររការពារព្រំដែនគោកទាំង២ត្រូវចួលរួមវិធានការអប់រំស្របជាមួយវិធានការច្បាប់ឲ្យបានហ្មត់ចត់ក្នុងការបង្ការ ទប់ស្កាត់បង្ក្រាបសកម្មភាពក្រុមក្មេងទំនើងតែងតែបន្តទំនាស់អុកឡុកក្នុងមូលដ្ធាន និងធ្វើការគ្រប់គ្រងមុខសញ្ញា ក្រុមក្មេងទំនើងតាមគ្រឹះស្ថានសិក្សា សហគមន៏ ភូមិ ឃុំ សង្កាត់ ដើម្បីមានវិធានការអប់រំនិងលុបបំបាត់ឲ្យមានប្រសិទ្ធភាពផងដែរ។ដោយ:ភ្នំដងរែក