(ឧត្ដរមានជ័យ) នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងផ្សព្វផ្សាយទិសដៅការងារ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលបាលជាតិ និងជាមេបញ្ជាការការនគរបាលជាតិប្រចាំទិស ភូមិភាគទី៣-៤ ៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី សំណាក់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឧត្ដមសេនីយ៍ទោ ប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេខេត្តឧត្តរមានជ័យ ឯកឧត្តមប្រធានអយ្យការអមសាលាដំបូងខេខេត្តឧត្តរមានជ័យលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អង្គភាពជុំវិញខេត្ត លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែនការងារ
លោក-លោកស្រី នាយការិយាល័យ លោកអធិការនគរបាល ក្រុង/ស្រុកទាំង០៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និនលោកនាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោក ទាំង១១ ។
ក្នុងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានមតិសំណេះសំណាលផ្តាំផ្ញើ និងឧត្ថម្ភថវិកាជូនដល់កងកម្លាំងក្នុងពិធី ចំនួន ១១០ នាក់ ម្នាក់ៗ ទទួលបាន ២០០,០០០ ម៉ឺនរៀល និងថវិកាឧបត្ថម្ភសម្រាប់អាហារថ្ងៃត្រង់សមាជិក សមាជិការ ដែលបានអញ្ជើញចូលរួមប្រជុំ ចំនួន ៥,០០០,០០០ រៀលផងដែរ ។
សរុបថវិកាចំនួន ២៧,០០០,០០០៛ (ម្ភៃប្រាំពីរលានរៀលគត់) ។ដោយ:ភ្នំដងរែក













































