សិក្ខាសិលាស្ដីពី ការប្រើប្រាស់សម្ភារ ទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម ក្រោមប្រធានបទ បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ

0

កំពង់​ឆ្នាំង​  ខេត្ត​ប្រធានគម្រោងអនាគតបៃតងកម្ពុជាUSAID លោកអ៊ុក ស៊ីសុវណ្ណបានថ្លែងថានៅតាមតំបន់ទេសចរណ៍ មួយចំនួនប្រជាពលរដ្ឋនៅតែបន្តចោលសំរាមពាសវាលពាសកាលដោយមិនទាន់យល់

ពីប្រធានបទនៃសំរាមនឹងបន្តធ្វើការផ្សព្វ
ផ្សាយព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងស្ដីពីការប្រើប្រាស់សម្ភារៈទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម ក្រោមប្រធានបទបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។
ដែលគម្រោងខាងលើនេះមានរយៈពេល 5 ឆ្នាំជាជំនួយ USAlD របស់អាមេរិក។

នៅក្នុងសិក្ខាសិលាស្ដីពី ការប្រើប្រាស់សម្ភារ ទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម ក្រោមប្រធានបទ បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី 29 ខែមីនាឆ្នាំ 2023 នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ក្នុងឱកាសនោះដែរ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានសំណល់រឹងនៃក្រសួងបរិស្ថាន បានបង្ហាញទិន្នន័យតួលេខនៃកំណើនសំរាមក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ជាមធ្យមកម្ពុជា បង្កើតសំរាមប្រមាណ ៤លានតោនក្នុងមួយឆ្នាំ បញ្ហាសំរាមនៅទូទាំងប្រទេសកម្ពុជា នៅតែជាបញ្ហាកង្វល់ និងជាបញ្ហាចោទ ដែលរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានាបានយកចិត្តដាក់យ៉ាងខ្លាំង។

លោក ង៉ែត បុល បានបន្តថា សំរាមប្រមាណ ៤លានតោនក្នុងមួយឆ្នាំៗ ឬប្រមាណ ១ម៉ឺនតោនក្នុងមួយថ្ងៃ ក្នុងនោះ ៦៥ភាគរយ ជាសំណល់សរីរាង្គ ២០
ភាគរយ ជាសំណល់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹងនិងសំណល់ផ្សេងៗទៀត ដែលត្រូវបានដាក់ច្របល់ចូលគ្នាដោយមិនមានការបែងចែក។

លោក បានបញ្ជាក់ទៀតថា រាជរដ្ឋា
ភិបាលជារៀងរាល់ឆ្នាំ បានបញ្ចេញលុយ ៥លានដុល្លារ ជំនួសប្រជាពលរដ្ឋលើថ្លៃប្រមូលសំរាម។

លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងថា បច្ចុប្បន្ននេះនៅកម្ពុជាផ្នែកអនាម័យមានការប្រែប្រួលច្រើនលោកថាចង់ឲ្យកម្ពុជាស្អាតនិងមានអនាម័យល្អ។

សូមបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានទីលានចាក់សំរាមតែចំនួន ២១៣កន្លែង ប៉ុណ្ណោះ ខណៈស្រុកនិងក្រុងមួយចំនួនទៀត នៅពុំទាន់មានទីលានចាក់សំរាមនៅឡើយ ដែលធ្វើឱ្យស្ថានភាពគ្រប់គ្រងសំរាមនៅតាមទីក្រុង និងស្រុក មួយចំនួន នៅពុំទាន់មានភាពល្អប្រសើរ។

សូមបញ្ជាក់ថា សំរាមសំដៅដល់របស់របរប្រើប្រាស់សម្ភារៈផលិតផលដែលបានបន្សល់ឬបង្កើតពីជីវកម្មផ្ទាល់របស់មនុស្សប្រចាំថ្ងៃដែលមិនអាចផ្ទុកសារធាតុពុលឬសំណល់គ្រោះថ្នាក់និងសំណល់រឹងទីប្រជុំជនសំដៅដល់សំណល់រឹងដែលបានបន្សល់ឬបង្កើតពីសកម្មភាពអាជីវកម្ម ឬសេវាកម្មដែលមិនមានទុកសារធាតុឬសំណល់គ្រោះថ្នាក់។
យោងតាមមាត្រា 6 របស់ក្រសួងបរិស្ថានត្រូវធ្វើការត្រួតពិនិត្យលើការអនុវត្តក្នុងការបោះចោល ប្រមូលដឹកជញ្ជូនស្តុបៗកែច្នៃកាត់បន្ថយនិងការចាក់សំរាមនិងការចាក់ចោលសំរាមតាមបណ្ដាខេត្តក្រុងដោយឡែកតាមមាត្រា 7 ហាមដាច់ខាត ការបោះចោលឬចាក់ចោលសំរាមតាមទីសាធារណៈខុសទីកន្លែងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ចំពោះការកើនឡើងនៃសំរាម កើនឡើងដោយមូលហេតុ ៣ យ៉ាងគឺកំណើន
ប្រជាជន កំណើនសកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្ដូរទម្លាប់នៃការរស់នៅ
របស់ប្រជាពលរដ្ឋ៕សុខ គឹមសៀន