ប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង ខូលអិលធីឌី និងបក្ខពួកចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តកំពង់ឆ្នាំងឃាត់

0

កំពង់ឆ្នាំង: ប្រធានក្រុម ហ៊ុន រាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់និងបក្ខពួកចំនួន៣នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នង ការដ្ឋាននគរបាល

ខេត្តកំពង់ឆ្នាំង បញ្ជូនខ្លួនទៅតុលាការ
នៅរសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៣កន្លងទៅ នៅទីស្នាក់ការក្រុមហ៊ុនស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បន្ទាប់ពីពលករចំនួន ២៣ នាក់បានដាក់ពាក្យបណ្ដឹងថាបានឆរបោនប្រាក់ពីពលករ ជាង១សែនដុល្លា រ។

ក្រុមពលករជាជនរងគ្រោះនៅរសៀលថ្ងៃទី២៩ ខែមីនានេះបានឱ្យអ្នកយក
ព័ត៌មានយើងដឹងថា ជនឆរបោកដែល
ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីខាងលើនេះ មាន ១ឈ្មោះ រាជសុផាន់ភួង ភេទស្រី មានទីលំនៅក្នុងខេត្ត ព្រះវិហារ ជាប្រធានក្រុមហ៊ុនរាជសុផាន់ភួង , ២.
ឈ្មោះ សែន ទីន ភេទ ប្រុស ជាប្ដី មានទីលំនៅខេត្តតាកែវ , ៣.ឈ្មោះ អុ៊ល ចន្នី ភេទស្រី មានទីលំនៅខេត្តកណ្ដាល ជានាយករងក្រុមហ៊ុន និងជាគណនេយ្យទទួលប្រាក់ពីពលករ, ៤ឈ្មោះនុត.ណារិនភេទប្រុសជាប្ដី។

ពាក់ព័ន្ធនឹងករណីខាងលើនេះជន
រងគ្រោះជាពលករ បានឲ្យដឹងទៀត
ថា នៅក្នុងការឃាត់ខ្លួនជនឆរបោកទាំង៤នាក់សមត្ថកិច្ចនគរបាលបានខ្សឹបប្រាប់ថា សមត្ថកិច្ច ដករហូតបានថវិកាចំនួនជាង ៤ ពាន់ ដុល្លារ និងលុយខ្មែរជាង២ លានរៀល និងរថយន្ត ford ពណ៌ ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា kKK.1230 របស់ប្រធានក្រុម ហ៊ុន ។

ក្រុមពលករជាជនរងគ្រោះសំណូមពរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយកាត់អន្តរាគមន៍ទារយកថវិកាជាង ១៤ ម៉ឺនដុល្លារដែលជនឆបោកខាងលើនេះមកជូនពលករទាំង ២៣ នាក់វិញផង។

ក្នុងករណីនេះដែរ បើរឹបអូសយករថយន្ត ford របស់ប្រធានក្រុមហ៊ុន ដែលមានតម្លៃប្រមាណជាង៧ម៉ឺនដុល្លារ
មកលក់សងពលករវិញក៏អាចបានពាក់កណ្ដាលផងដែរ។

ករណីនេះដែរ លោកពេជ រុី ស្នងការ
រងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ បានឆរបោកប្រាក់ពីពលករចំនួន ២៣នាក់ដែលបានដាក់ពាក្យបណ្ដឹង
សរុបចំនួន ១៤៧.៥០០ដុល្លារ និងតាមការស្រាវជ្រាវបានឲ្យដឹងថាក្រុមហ៊ុនមួយនេះ កន្លងមកមិនដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសណាមួយឡើយ។

ហើយនៅរសៀលថ្ងៃទី២៩ ខែមីនានេះ ជនសង្ស័យទាំងចំនួន៤ នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តរួចហើយដើម្បីចាត់ការបន្តតាមនីតិវិធី។

ប៉ុន្តែនៅម៉ោង៥ល្ងាចថ្ងៃទី២៩ ខែមីនានេះ តុលាការបានផ្ញើ ជនសង្ស័យទាំង៤ នាក់ ជាមួយសមត្ថកិច្ចនគរបាលខេត្តមួយយប់ទៀត ព្រោះតែតុលាការពិនិត្យសំណុំរឿងមិន ទាន់ចប់ ព្រោះតែមានដើមបណ្ដឹងច្រើននាក់ ។

ហើយនៅថ្ងៃថ្ងៃទី៣០ខែមីនានេះកម្លាំងសមត្ថកិច្ចនិងបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ទៅកាន់តុលាការខេត្តវិញដើម្បីចំណាត់ការបន្ត។

សូមបញ្ជាក់ថា ករណីខាងលើនេះប្រធានក្រុមហ៊ុន រាជ្យ សុផាន់ភួងដែលមានទីស្នាក់ការនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានទទួលប្រាក់ពីពលករ ចំនួន២៣ នាក់ ដែលមកពីតាមបណ្ដាខេត្តនានាសរុបចំនួន ១៤៧.៥០០ ដុល្លារ នៅអំឡុងខែធ្នូ ឆ្នាំ២០២២ និងក្នុងខែមករាឆ្នាំ ២០២៣ នេះដោយសន្យាថា នឹងបញ្ជូនពលករខាងលើនេះទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅក្នុងខែកុម្ភៈ និងខែមីនាឆ្នាំ២០២៣ខាងមុខនេះប៉ុន្តែអ្វីដែលបានសន្យាគឺពាក្យខ្យល់ទាំងអស់៕

ប៉ុន្តែដល់ពេលសន្យាមិនឃើញក្រុមហ៊ុនបញ្ជូនពួកខ្លួនទៅធ្វើការនៅប្រទេសអូស្ត្រាលី ទើបបងប្អូនពលករបានដាក់ពាក្យប្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចំណាត់ការរឿងឆរបោកនេះតាមផ្លូវច្បាប់៕សុខ គឹមសៀន