ខេត្តកំពង់ឆ្នាំង ប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម ហេង រតនា ទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាមានប្រសាសន៍ ថា៖ជាមោទនៈភាព របស់កម្ពុជា ដែលបច្ចុប្បន្នយើងមានសុនខ ហិតមីនលក់ទៅឱ្យបរទេស ស្របទៅនឹងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលលើកឡើងថា៖(ខ្មែរធ្វើបាន) មានបែបនេះនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេស បច្ចេកទេស សុខនហិតរកជាតិផ្ទុះ ប្រឆាំងភេវៈកម្ម ហិតរកគ្រាប់
មីននិងប្រតិបត្តិការសង្គ្រោះហិតរកមនុស្ស នៅមជ្ឈមណ្ឌលបច្ចេកទេសសកម្មភាពមីន(ស៊ីម៉ាក់) ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ហេង រតនា បានបន្តថា៖កាល
ពីឆ្នាំ១៩៩៦-១៩៩៧ យើងបានបញ្ជូនកម្លាំងទៅរៀននៅប្រទេសស៊ុយអែត ហើយទិញសុនខ ពីស៊ុយអែត មកបំរើការងារក្នុងវិស័យដោះមីន នៅកម្ពុជា កាលនោះយើងជួបការលំបាកខ្លាំង
ណាស់ ចំណាយថវិកាក៏ច្រើន ។
ក្រោយមកយើងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ចាប់តាំងពីមិនទាន់មានការទុកចិត្ត លើសុនខ ក្នុងការហិតរកគ្រាប់
មីន រហូតដល់ពេលនេះយើងទុកចិត្ត ១០០% ហើយលក់ចេញទៅបរទេសទៀត ដែលមិនត្រឹមតែបានលុយពីគេទេតែជាមោទនភាពរបស់កម្ពុជាផងដែរ។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានបន្តថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបែង
ចែកជា៤ប្រភេទ រួមមាន៖ គ្រាប់មីនកប់ក្នុងដី ប្រឆាំងមនុស្សនិងប្រឆាំងរថក្រោះ
,គ្រាប់បែកចង្កោម , គ្រាប់អាវុធយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ ,និងគ្រាប់បែកគីមី។

ថ្មីៗកន្លងមកនេះ សម្ដេចតេជោហ៊ុនសែន បានបំផុសចលនាមហាជនកៀងគរសប្បុរសជន ដើម្បីរួមគ្នាបោសសំអាតមីនឲ្យអស់ក្នុងឆ្នាំ ២០២៥ ដែលមកដល់ពេល
នេះមានខេត្តមួយចំនួនបានប្រកាសជាខេត្តគ្មានគ្រាប់មីន ប៉ុន្តែគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ បាមនៅបន្តបន្សល់រាយប៉ាយនៅទូទាំងប្រទេស រួមទាំងគ្រាប់ទម្លាក់ពីលើយន្តហោះ ដែលបានរកឃើញ ក្នុងជ្រៅពី៤ទៅ៥ម៉ែត្រ ដូចនូវអ្វីដែល អាមេរិកទទួលស្គាល់ថា៖ គ្រាប់បែករបស់ខ្លួនដែលទម្លាក់ពីលើយន្តហោះ នៅកម្ពុជាមានជាង២,៨លានតោន ប៉ុន្តែសម្រាប់កម្ពុជាបានរកឃើញមានជាង៤លានតោន នៅលើទីតាំងជាង២០ម៉ឺនកន្លែង។
ជាចុងក្រោយ ឯកឧត្តម ហេង រតនា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាម ដែលបានយកចិត្តទុកដាក់រៀនសូត្រ ពីសកម្មភាព សុនខ ហិតមីននេះផងដែរ។
ឯកឧត្តម មុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន (ស៊ីម៉ាក់)ខេត្តកំពង់ឆ្នាំងបានរាយការណ៍ថា វគ្គសិក្សានេះមានរយៈពេល ១២៥ ថ្ងៃ ដែលបានចាប់ពីថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ មានសិក្ខា
កាមមកពីបញ្ជាការដ្ឋានទព័ពិសេស និង បញ្ជាការដ្ឋាន កងអង្គរក្ស ដោយសិក្សាលើមូលដ្ឋានគ្រឹះអ្នកកាន់សុខន ជំនាន់ទី២០ វគ្គហ្វឹកហ្វឺន អ្នកកាន់ចេញប្រតិបត្តិការ ដែលបានសិក្សាហ្វឹកហ្វឺនជាពិសេស ឯកទេសសុនខ ហិតរកជាតិផ្ទុះ ប្រឆាំង
ភាវរកម្ម ដែលបានដំណើរការនៅទីលានហ្វឹកហ្វឺនសុនខ នៅព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំងនិងហ្វឹកហ្វឺនក្នុង មណ្ឌលសុខន នៅវិទ្យាស្ថានបច្ចេកទេសកម្មភាពមីនខេត្តកំពង់ឆ្នាំងផងដែរ៕
សុខ គឹមសៀន







































