កំពង់ឆ្នាំង: កាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៣មេបញ្ជាការរងកងទព័ខេត្ត.
ប៊ិញធួន.នៃសាធារណ:រដ្ឋវៀតណាម
ចូលជួបសម្តែងការគួរសមនិងផ្លាស់ប្តូយោបល់គ្នាដើម្បីរិតចំណងសាមគ្គីភាពរវាងកងទព័ប្រជាជនវៀតណាមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងក្នុងឱកាសបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។
ក្នុងដំណើរជួបសម្តែងការគូសមនេះដឹកនាំដោយលោកវរះសេនីយ៍ឯក ជឿង ង៉ុកជឿង មេបញា្ជការរងនៃបញ្ជាការរដ្ឋាន
យោធាខេត្តប៊ិញធួនយោធភូមិភាគទី៧នៃសាធារណរដ្ឋវៀតណាមរួមនិងប្រតិភូនិងមានការចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម.ស៊ុន សុវណ្ណារិទ្ធិ
.អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តអស់លោក លោកស្រី
នៃមន្ទីរជុំវិញខេត្តបានចូលរួមជាច្រើន
ផងដែរ។
ក្នុងឱកាសនោះដែរ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំងបានរាយ
ការណ៍អំពីស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ឆ្នាំង នៅក្រុងបានឯកភាពគ្នារៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់
គ្នារវាងខេត្តទាំងពីរដោយក្នុងខ្លឹមសារអនុស្សារណៈផ្ដោតលើការគាំទ្រវិស័យ កសិកម្មមានដំណាំ.វារីវប្បកម្មនិងឧស្សា
ហកម្ម ការផ្តល់បច្ចេកទេសរៀបចំបែចិញ្ចឹមត្រី ការផ្តល់បច្ចេកទេសចិញ្ចឹមត្រី បង្កង បង្គា ការបង្កើតកសិដ្ឋានផលិតផលិតពូជត្រី បង្គា បង្កង និងបណ្តុះ
បណ្តាលធន់ធានមនុស្សលើវិស័យ
កីឡាផងដែរ ។
នៅក្នុងឱកាសជួបសំដែងការគួរសម
ខាងលើនេះមេបញ្ជាការរងនៃបញ្ជាការ
រដ្ឋានយោធាខេត្ត ប៊ិញធួន.លោកវរះសេនីយ៍ឯក ជឿង ង៉ុកជឿង ដែលបានដឹកនាំគណៈប្រតិភូចុះជួបសំដែងការ
គួរសមនៅក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង
បានមានប្រសាសន៍លើកឡើងថាក្នុង
នាមខេត្តប៊ីញធូន នៃសាធារណរដ្ឋវៀតណាម បានចូលរួមគោរពជូនពររដ្ឌបាលខេត្តនិងប្រជាជនកម្ពុជានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសូមជួបតែសេចក្តីសុខគ្របប្រការនិងមានការភិវឌ្ឍន៍ល្អលើគ្រប់វិស័យ និងបន្តកិច្ចសហប្រតិបត្តការរួមគ្នាទាំងផ្នែករដ្ឋបាលនិងយោធាអោយបានរឹងមាំយូរអង្វែងជានិរន្ត កម្ពុជានិងវៀតណាមបានប្ដេជ្ញាចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានល្អនិងរិតចំណងសាមគ្គីភាពឲ្យបានរឹងមាំ។
ជាចុងបញ្ចប់កម្មវិធីពិធីខាងលើនេះក៏មាន
ការជូនការដូរជាអនុស្សាវរីយ៍រវាងគ្នាទៅ
វិញទៅមកនិងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំងនិងខេត្តប៊ិញធួននៃសាធារណរដ្ឋវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែនាពេលខាងមុខនេះផងដែរ ៕
សុខ គឹមសៀន







































