កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី 31 ខែឆ្នាំ 2023 នេះ លោកឧត្តមសេនីយ៍ត្រីលុយ ឌីណា ស្នងការរង ទទួលបន្ទុកការងារបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម
បង្ការ ទប់ស្កាត់កុំឲ្យមានគ្រោះអគ្គីភ័យកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ការអំពាវនាវរបស់លោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងខាងលើនេះ
បានធ្វើឡើងនៅក្នុងយុទ្ធនាការផ្សព្វ
ផ្សាយ ស្តីពីវិធានការបង្ការគ្រោះអគ្គីភ័យដល់ប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង។
លោក ឧត្តមសេនីយ៍ត្រី លុយ ឌីណា បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារហានិភ័យ ដែលបានកើតឡើងដោយគ្រោះអគ្គិភ័យ ក្នុងនោះនៅមុនពេលចាក
ចេញពីផ្ទះត្រូវពិនិត្យមលើឲ្យគ្រប់ជ្រុង
ជ្រោយនិងបិទបារ៉ែតភ្លើង ភ្លើងជើងក្រាន ទៀនធូប ត្រូវពន្លត់ឲ្យអស់ ហើយនៅតាមខ្នងផ្ទះត្រូវមានអាងឬពាងទឹក និងនៅតាមស្ថានីយ៍ប្រេងត្រូវមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីការពាបញ្ហាគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើង ជាយថាហេតុ ។
លោក ស្នងការរងនគរបាលខេត្តកំពង់
ឆ្នាំង បានបញ្ជាក់ទៀតថា ដោយសាររដូវនេះជារដូវក្តៅ សូមឱពុកម្តាយ ឬអាណា
ព្យាបាល ត្រូវណែនាំដល់កូនតូចៗ កុំឲ្យលេងភ្លើង និងមិនត្រូវបោះកន្ទុយបារី ឬកំណាត់អុសដែលមានភ្លើង ចោលផ្តេសផ្តាស់នោះឡើយ ពីព្រោះកន្ទុយបារី ឬកំណាត់អុសដែលមានភ្លើង ទៅប៉ះនឹងស្លឹកឈើងាប់ វាអាចបង្ករឲ្យឆេះព្រៃ
និងរាលទៅឆេះផ្ទះរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះបានប្រសិនបើយើងអន្តរាគមន៍មិនបានទាន់ពេលវេលាទេ
នោះ នឹងត្រូវឆាបឆេះអស់៕
សុខ គឹមសៀន









































