កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ និងជាអនុប្រធានសមាគមសម្ពន្ធយុវជនមុស្លីមកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ចំនួន៥៥០គ្រួសារ មកពីភូមិទី១៣ និងភូមិទី៥ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សុខសន្តិភាពពិតជាបានមកដោយការលំបាកណាស់ ហើយការការពារសុខសន្តិភាពកាន់តែមានការលំបាកទៅទៀត
បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុខដុមរម្យនីយកម្ម ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និងមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ក្រោមនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ពីសំណាក់សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះសូមឲ្យ ពុកម៉ែបងប្អូនចូលរួមចំណែកថែរក្សាសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ឲ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត ។
ជាមួយគ្នានោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បានពាំនាំការសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានបន្តលើកឡើង ពីសមិទ្ធិផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសុំអោយបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ ដើម្បីជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូលផងដែរ ។
គួរបញ្ជាក់ថា ការចែកជូនកញ្ចប់អាហារស្រាយបួសសំរាប់ប្រជាពលរដ្ឋ ចំនួន ៥៥០គ្រួសារនេះ គឺមានឯកសណ្ឋានថ្វាយបង្គំ ចំនួន២០០ឯកសណ្ឋានសំរាប់យុវជន ស.ស.យ.ក និង សម្ព័នយុវជន CMYA និងថវិការជូនដល់គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរឥស្លាម ចំនួន៣០រូប គម្រោងនេះក្រោមកិច្ចសប្រតិបត្តិកាជាមួយ សប្បុរសជនពី ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសព្រុយណេរ និងអូស្ត្រាលី សមាគមអាល់រ៉ហ៊ីមមូស្លីមកម្ពុជា ដែលបានចំណាយថវិកាសរុប ចំនួន ៤៦,០៥០,០០០ រៀល ស្មើរនឹង ១១,៣៧០ដុល្លា សហរដ្ឋអាមេរិក ៕








































