ជាលើកទីមួយ ប្រធានាធិបតីអាមេរិកលោកបារ៉ាកអូបាម៉ាបានប្រកាស់គាំទ្រក្រុមបាតុករនៅកោះហុងកុង ក្រោយពេលដែលមានញ្ញាត្តិដោយមានហត្ថលេខារបស់ពលរដ្ឋជាង២សែននាក់ គឺគ្រប់គ្រានសម្រាប់ប្រធានាធិបតីអាមេរិកឆ្លើយតប
កាលពីថ្ងៃទី១ខែតុលារដ្ឋាភិបាលអាមេរិកបានប្រកាសគាំទ្រដល់ពលរដ្ឋកោះហុងកុង ក្រោយទទួលបានញ្ញាត្តិ សុំឲ្យសេតវិមានដាក់គំនៀបទៅលើប្រទេសចិន ជុំវិញការធ្វើបាតុកម្ម ទាមទាសិទ្ធិសេរីភាព ការជ្រើសរើសមេដឹកនាំដោយប្រជាធិបតេយ្យ។ ការប្រកាស់របស់ប្រធានាធិបតីអាមេរិកបានបង្ហាញយ៉ាងច្បាស់ថាអាមេរិកកានតែម៉ឹងម៉ាត់ ទៅលើទីក្រុងប៉េកាំង ក្នុងពេលដែលចិនច្រានចោលសំណើររបស់ពលរដ្ឋហុងកុងពីការជ្រើរើសមេដឹកនាំដោយខ្លួនឯង។
ការប្រកាស់របស់សេតវិមានបានបញ្ចាក់ថា អាមេរិកបានគាំទ្រដល់ពលរដ្ឋកោះហុងកុង ពឹងផ្អែកទៅតាមច្បាប់ជាមូលដ្ឋាន សមស្រប់ទៅនឹងធម្មនុញ្ញហុងកុង ដោយក្នុងនោះពលរដ្ឋហុងកុងមានសិទ្ធិច្រើរើសមេដឹកនាំដែលខ្លួនពេញចិត្តតាមរយការបោះឆ្នោត។
នៅថ្ងៃទី១ខែតុលានោះដែរមន្ត្រីការបរទេសអាមេរិកមួយរូបបានបញ្ចាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិកចនឃើរី នឹងពិភាក្សាស្តីអំពីវិបត្តិនៅហុងកុងជាមួយរដ្ឋមន្ត្រីការបរទេសចិននៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី២ខែតុលា។ក្នុងពេលជាមួយគ្នានេះ អង់គ្លេសដែលជាប្រទេសបានសងកោះហុងកុងទៅឲ្យចិនវិញនៅឆ្នាំ១៩៩៧ ក៏បង្ហាញពីគោលជំហរគាំទ្រដល់ក្រុមបាតុករ។
ឧប្បនាយករដ្ឋមន្តីអង់គ្លេសលោកNick clegg បានកោះហៅរដ្ឋទូតចិននៅទីក្រុងឡុង ដើម្បីបង្ហាញពីការប្រឆាំងទៅនឹងរដ្ឋាភិបាលចិនដែលច្រានចោលសំណើររបស់ពលរដ្ឋកោះហុងកុង។លោក Clegg បន្តទៀតថា «ចំណុចសំខាន់គឺពលរដ្ឋកោះហុងកុង ចាំបាច់ត្រូវតែជ្រើសរើសមេដឹកនាំដោយខ្លួនឯងនាឆ្នាំ២០១៧តាមរយៈការបោះឆ្នោតដោយសេរី»។ លោកបន្តទៀតថា អង់គ្លេសនឹងខិតខំស្វែករកវិធីសាស្ត្រដើម្បីធានាថារដ្ឋាភិបាលចិនត្រូវតែទួលយកពីបញ្ហាទាំងនោះ។
នៅពេលនេះពលរដ្ឋកោះហុងកុងជាង២សែននាក់បាននាំគ្នាដង្ហែក្បួនតវា ហើយថែមទាំងឡោមព័តវិមានមេដឹកនាំនៅក្នុងតំបន់។ មេដឹកនាំបាតុករហុងកុងបានគម្រាប់គ្រប់គ្រងទីតាំងនានារបស់រដ្ឋប្រសិនបើរដ្ឋាភិបាលទីក្រុងបេកាំងមិនអនុញ្ញាត្តិឲ្យមានការបោះឆ្នោតដោយសេរីទេនោះ៕