ត្រីចិញ្ចឹមក្នុងបែរនៅក្នុងទន្លេសាបងាប់ជាច្រើនតោនដោយសារប៉ុន្មានថ្ងៃនេះ មានអាកាសធាតុក្ដៅខ្លាំង 

0

កំពង់ឆ្នាំង នៅថ្ងៃទី៥ខែមីនាឆ្នាំ២០២៣បណ្ដាលឱ្យត្រីចិញ្ចឹមក្នុងបែរនៅក្នុងទន្លេងាប់ជាច្រើនតោនដោយសារ​ប៉ុន្មានថ្ងៃនេះមានអាកាស​​ធាតុក្តៅខ្លាំង។

អាជីវករចិញ្ចឹមត្រីម្នាក់ បានឱ្យ​ដឹងថា​
​ត្រី​ចិញ្ចឹមតាមបែនៅ​ក្នុងទន្លេ នៅក្នុង
ភូមិចុងកោះ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១​រហូត​ដល់ថ្ងៃទី៤ ខែមេសា បានចាប់ផ្តើមងាប់ដោយសារស្ថានភាពក្តៅខ្លាំង ត្រីដែលងាប់មាន​ដូចជាប្រភេទត្រីខ្យា  ត្រីពោ
ត្រីសណ្តាយ  ត្រីឆ្ពិន ត្រីព្រលូង  ។

មូលហេតុ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងធ្លាក់​មួយមេបានបង្ក
ឱ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាល​ឱ្យត្រី​ទាំង​អស់នោះងាប់ ដែលមានបរិមាណត្រីងាប់ខាងលើនេះចន្លោះពី ១តោនដល់៦តោនក្នុងមួយបែៗ។

នេះបើយោងតាមការបញ្ជាក់ពីរលោក
លីឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាត្រីដែលចិញ្ចឹមតាមបែងាប់ ចាប់២.៣ថ្ងៃ​មកហើយដោយសារភ្លៀងមួយមេមកគួប
ផ្សំនិងក្តៅខ្លាំងធ្វើឱ្យត្រីតាមបែនីមួយៗងាប់អស់ច្រើនប្រមាណ១០ ភាគរយទៅ២០ភាគរយហើយបែត្រីនោះលោកមិនបានដឹងថាមានប៉ុន្មានទេពេលនេះកំពុងឱ្យខាងសង្កាត់ជលផលកំពង់ឆ្នាំងចុះស្រង់ចំនួនបែចិញ្ចឹមត្រីផងដែរ ហើយ
មកដល់​ថ្ងៃនេះ​ស្ថានភាពបានល្អប្រសើរឡើងវិញហើយដោយសារម្ចាស់បែចិញ្ចឹមត្រីបាននាំគ្នាសណ្តោងបែត្រីដោយអូសទៅមកៗខ្លះបញ្ឆេះម៉ាស៊ីនដាក់ទុយយោបាញ់ខ្យល់ក្នុងបែរដើម្បីឱ្យទឹកមានអុកស៊ីសែនឡើងវិញសម្រាប់ត្រី ។

ជាចុងក្រោយក្រុមអាជីវកចិញ្ចឹមត្រីសូម
សំុណូមពដល់ឯកឧត្តមអភិបាលខេត្តនិងផ្នែកវារីវប្បករនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងសុំឱ្យ​មន្ត្រី​ជំនាញ​ជួយរកវីធីសាស្ត្រដោះស្រាយជូនពួកគាត់ផង។

ដើម្បីអនុញ្ញាតឱ្យ​ពួកគាត់បម្លាស់បែ​
ទៅចំណុចភូមិកំពង់អុសពីព្រោះទឹកនៅទីនោះជ្រៅនិងមានខ្យល់អុកស៊ីសែនល្អអាចកាត់បន្ថយអត្រាត្រីងាប់បាន៕
សុខ គឹមសៀន