(កំពង់ធំ)÷ ដោយមានការយកចិត្តព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ និងមានការណែនាំចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ងួន រតន: អភិបាលខេត្ត នៅរសៀលថ្ងៃទី០៥ ខែមេសា ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក មន្ត្រីសាលាស្រុក អាជ្ញាធរឃុំ បានចុះសួរសុខទុក្ខ និងចែកអំណោយ លោកយាយ លោកតាចាស់ជរា ជនពិការ អ្នកមានជំងឺ ព្រមទាំងគ្រួសារមានជីវភាពលំបាកចំនួន២០គ្រួសារ ស្ថិតនៅភូមិថ្មី ភូមិសាលាឃុំ ភូមិនាងល្អ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ
នាឱកាសនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាសម្តេចមិនបានមកផ្ទាល់ដោយសារមានកិច្ចការមមាញឹកក្នុង និងក្រៅប្រទេស។ លោកអភិបាលស្រុកតាំងគោកក៏ជំរុញឲ្យមន្រ្តីក្រោមឱវ៉ាត ជាពិសេសអាជ្ញាធរមូលដ្ឋានឧស្សាហចុះសួរសុខទុក្ចតាមផ្ទះប្រជាពលរដ្ឋ ដែលជួបការលំបាក ហើយនាំគ្នាជួយដោះតាមលទ្ធភាព ហើយនិងរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យទានពេលវេលា។
លោកប ហាក់ ម៉ុងហួត បញ្ជាក់ថា ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺដើម្បីពិនិត្យស្ថានភាពផ្ទាល់ពីជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ប្រជាជនទាំងអស់ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ។ ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយ:ពេលខ្លី លើកទឹកចិត្តឱ្យបងប្អូនបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណងកាត់បន្ថយនៃការចំណាយថវិការពីការទិញមកពីខាងក្រៅ អ្វីដែលសំខាន់បន្លែទាំងនោះគ្មានជាតិគីមី មិនប៉ះពាល់សុខភាពថែមទៀតផង។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានអំពាវនាវឲ្យបងប្អូនទៅចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកំអោយឆ្លងជំងឺកូវីដ-១៩ ដល់បងប្អូន ដល់ក្រុមគ្រួសារក៏ដូចជាសហគមន៏ ករណីមានបញ្ហាមិនប្រក្រតីត្រូវរាយការណ៍មកអាជ្ញាធរភូមិ/ឃុំ។ សូមសំណូមពរឱ្យអាជ្ញារធរចាត់ទុកប្រជាពលរដ្ឋដូចជាបងប្អូន ពុកម៉ែរបស់ខ្លួន ស្ម័គ្រចិត្តបំរើគ្រប់ពេលវេលាគ្រប់កាលៈទេសៈ។
ក្រើនរំលឹកដល់អាជ្ញាធរភូមិ/ឃុំ មន្រ្តីនគរបាល ចូលរួមការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំ ជាពិសេសទប់ស្កាត់មិនឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីបង្ការបទល្មើសនានានៅក្នុងមូលដ្ឋាន។
បងប្អូនប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណនូវការគិតគូរយកចិត្តទុកដាក់របស់លោកអភិបាលស្រុកតាំងគោក ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាអត់អាហារនោះឡើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលចែកជូន២០គ្រួសារដែលមានជីភាពខ្វះខាត ចាស់ជរា និងជនពិការ ដោយ១គ្រួសារទទួលបាននូវ÷ អង្ករ២៥គីឡូ មី ០១កេស ទឹកស៊ីអ៉ីវ០១យួរ និងទឹកត្រី០១យួរ ជាអំណោយរបស់រដ្ឋបាលស្រុកតាមគោក៕












































