ក្រុងកោះរ៉ុង៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រមាណ១២យប់ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បាន បញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅដឹកបុរសម្នាក់រស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ត្រូវ ក្បាលធ្ងន់ធ្ងរ បញ្ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះជួយសង្រ្គោះ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ បានជួបគ្រោះថ្នាក់រងរបួសក្បាលធ្ងន់ធ្ងរ ខាងលើ មានឈ្មោះ សុន ទិត អាយុ២២ឆ្នាំ រស់នៅ ក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ត ព្រះសីហនុ។ជនរងគ្រោះភ្លាមៗ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយ សុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
នាគសមុទ្រ