ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី៧ខែមេសាឆ្នាំ២០២៣នេះបងប្អូនប្រជាពលរដ្ឋដែលមានមុខរបរធ្វើម្ទេសប្លោកហាលមានក្តីព្រួយបារម្មណ៍ខ្លាំងខណៈម្ទេសក្រៀមចុះថោកជាងឆ្នាំមុនៗទៅទៀត ។
លោកស្រីឈ្មោះ គឹម ប៊ុនណា ប្រជាពល
រដ្ឋរស់នៅក្នុងភូមិកណ្តាល.សង្កាត់ផ្សារ
ឆ្នាំងក្រុងកំពង់ឆ្នាំងបានអោយដឹងថាក្រោយពីបញ្ចប់ការឆ្អើរត្រីពួគគាត់បានបន្តធ្វើម្ទេសក្រៀមដែលជាមុខរបរមិនធ្វើការចំណាកស្រុកហើយមុខរបរនេះគឺពួកគាត់ធ្វើជារៀងរាល់ឆ្នាំ ។
លោកស្រីបាននិយាយអោយដឹងទៀតថាម្ទេសស្រស់ៗដែលគាត់បានយកមកធ្វើ
ជាម្ទេសក្រៀមនេះគាត់បានទិញពីអ្នកធ្វើចំការនៅតាមខ្នងកោះឆ្ងាយៗដឹកតាម
ទូកនិងការណូតយកមកលក់បានតម្លៃម្ទេសស្រស់មួយគីឡូ២០០០រៀលដោយក្នុងនោះ១០គីឡូស្រស់បានម្ទេសគ្រៀមស្ងួត១គីឡូ៧ខាំ ក្នុងនោះថ្លៃវះម្ទេសស្រស់១០០គីឡូ១៥០០០រៀលថ្លៃហាលមួយថែប១៥០០រៀល ថ្លៃអំបិល១០
គីឡូថ្លៃ៦៦០០រៀល ថ្លៃអូសមួយម៉ែត្រថ្លៃ២៥០០០រៀល ។
បងស្រីម្នាក់បានអោយដឹងទៀតថាសម្រាប់ម្ទេសហាលក្រៀមលក់ទៅ
អោយម៉ូយយកទៅធ្វើទឹកម្ទេសមួយ
គីឡូថ្លៃ៣០០០រៀលទៅ៣៥០០រៀលដោយឡែកគ្រាប់ស្រស់លក់ចេញទៅអោយអ្នកចំការយកទៅដាំវិញមួយ
គីឡូថ្លៃ៥០០០០រៀល ។
លោកស្រីបាននិយាយអោយដឹងបន្ថែមទៀតថាសម្រាប់ម្ទេសក្រៀមដែលកំពុងធ្វើសព្វថ្ងៃនេះម៉ូយបានចូលមកឲ្យដំបូងថ្លៃ១៩០០០រៀលតែដល់មកក្រោយទៀតអោយថ្លៃ១៨០០០រៀលទៅវិញដែលធ្វើអោតគាត់មានការបារម្ភយ៉ាងខ្លាំងបើថ្លៃធ្លាក់ចុះថោកបែបនេះបើឆ្នាំទៅមិញបានថ្លៃ២៤០០០រៀលទៅ២៥០០០រៀល ។
បងស្រី គឹម ប៊ុនណា ក៍ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិមានការបារម្មណ៍យ៉ាងខ្លាំងម្ទេសធ្វើដើមដៃហើយតម្លៃចុះថោកបែបនេះតើគាត់សង្ឃឹមអីណាមួយលុយខ្ចីគេយកមកធ្វើដើមទុនចុះ
បើម្ទេសស្ងួតចុះថោកបែបនេះតើអោយពួកគាត់សង្ឃឹមលើអីបើមានមុខរបរ
តែប៉ុណ្ណឹងឆ្អើត្រីនិងធ្វើម្ទេសក្រៀម ៕
សុខ គឹមសៀន








































