លោកឧត្ដមសេនីយ៍ទោ ហួត សុធី ចាត់តំណាងចុះសំណេះសំណាល សួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

0

ឧត្ដរមានជ័យ៖ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់ លោកវរសេនីយ៍ឯក កុល វិបុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ ដឹកនាំកម្លាំងក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ លោក អនុសេនីយ៍ត្រី សោម ដារ៉ាពេជ្រ ឋានៈមន្ត្រី មានជំងឺប្រចាំកាយ ដែលកំពុងសម្រាកព្យាបាល នៅគេដ្ឋាន ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ លោកមេបញ្ជាការ បានពាំនាំនូវមតិផ្ដាំផ្ញើរ សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ លោកស្នងការនគរបាលបាលខេត្ត មកប្រគល់ជូន រួមមាន៖ អង្ករ ១ការុង (៥០kg)- ទឹកត្រី ១យួរ – ទឹកស៊ីអីវ ១យួរ- ប៊ីចេង ២ កញ្ចប់- មី ១ កេស – ត្រីខ ១យួរ- និងថវិកា ៤០០,០០០ រៀល ប្រគល់ជូនដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជំងឺផងដែរ ។ដោយ:ភ្នំដងរែក