ស្លាប់​១៥​នាក់​ដោយ​ការផ្ទុះ​រំ​សែ​វ​នៅ​ប៊ុល​ហ្ការី​

0


​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ប៊ុលហ្គារី​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស​១៥​នាក់​ស្លាប់​និង​រងរបួស​ជាច្រើន​នាក់​ក្នុង​ហេតុ​ការផ្ទុះ​រំ​សែ​វ​កាលពី​ថ្ងៃទី​១​ខែតុលា នៅក្នុង​រោង​ច័​ក្រ​ផលិត​រំ​សែ​វ​ផ្ទុះ​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់​មួយរូប​នៅក្នុង​ក្រសួងមហាផ្ទៃ​ប៊ុលហ្គារី​ក៏បាន​បញ្ចាក់​ពី​ការផ្ទុះ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​រងរបួស​ជាច្រើន​។ ប៉ុន្តែ​មិនបាន​បញ្ចាក់​ពី​តួលេខ​ច្បាស់លាស់ និង​មូលហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​នោះឡើយ​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​អ្នកស្លាប់​១៥​នាក់​។​
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប៊ុលហ្គារី​លោក Yordan Bakalov បញ្ចា​ក់ថា ម្ចាស់​រោង​ច័​ក្រ​ខាងលើ​ក៏មាន​វត្តមាន​ក្រោយ​ការផ្ទុះ​ភ្លាមៗ ។ ក្រុម​ជួយសង្គ្រោះ​មិនអាច​ចូលទៅ​កៀក​នោះឡើយ​ដោយសារតែ​មានការ​ផ្ទុះ​ខ្លាំង​។ កាលពី​ឆ្នាំ​២០០៧​និង​ឆ្នាំ​២០១០​ក៏មាន​ហេតុ​ការផ្ទុះ​រំ​សែ​វ​សម្លាប់​មនុស្ស​៦​នាក់​ផងដែរ​។​
​រោង​ច័​ក្រ​ផលិត​រំ​សែ​វ​ខាងលើ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងការពារជាតិ​ប៊ុលហ្គារី ក្នុងនោះ​មាន​ទាំង​ការបំផ្លាញ់​អាវុធជាតិផ្ទុះ​ដែល​ហួស​កាល​បរិ​ឆេ​ត​ប្រើប្រាស់​។ ពេលនេះ​ក្រុម​ឯកទេស​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មូលហេតុ​បណ្តាល​ឲ្យ​មាន​សោកនាដកម្ម​ខាងលើ​កើតឡើង​៕