បន្ទាយមានជ័យ៖. មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យដាក់ផែនការជាសួចនាករនិងគោលដៅសំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្នុងឱកាសបិទសន្និបាតបុកសរុបការងារសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ នាល្ងាចថ្ងៃទី០៦ខែមេសាឆ្នាំ២០២៣ ថា : សួចនាករនិងគោលដៅសំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ រួមមាន : ១៤ចំនុច។
លោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា : ដូចផែនការ អង្គសន្និបាតបានកំណត់ទិសដៅការងារឆ្នាំ២០២៣ និងឆ្នាំបន្ត សំដៅធានាឲ្យប្រជាជនគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អ ផ្តោតលើ : ក្នុងនោះរដ្ឋបាលខេត្តក៏ទទួលសំណើដើម្បីយកទៅស្នើសុំលារសម្រេចពីថ្នាក់លើរួមមានទាំងការបង្កើនចំនួនមន្ត្រីសុខាភិបាល ជាពិសេសគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការចូលរួមកលំម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការផ្គត់ផ្គង់ ឱសថ បរិក្ខាពេទ្យ ការបំពាក់ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យា ការរក្សាចំណាយលើកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងក្រុម ជនគោលដៅផ្សេងទៀត ។
រួមជាមួយនឹងគម្រោងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានគភ៌ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារ ក្រនៅពេលមកប្រើសេវាសុខភាព តាមលក្ខខ័ណ្ឌកំណត់បានជួយកាត់បន្ថយរបាំង។ សាស្ត្រ និងរបាំងហិរញ្ញវត្ថុក្នុងការចូលរួមមកប្រើប្រាស់សេវាថែទាំសុខភាពរបស់ ប្រជាជន ដែលជាក្រុមគោលដៅនៃកម្មវិធីគម្រោងទាំងនោះ។



កិច្ចសហប្រតិបត្តិការពហុវិស័យ និងការចូលរួមគាំទ្រ ពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនិ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ពិសេសភាពជាដៃគូផ្នែកឯកជន ទាំងថវិកា បច្ចេកទេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិកម្មជាតិ អន្តរជាតិ ៕ដោយ៖ ឃិន គន្ធា







































