សម្ភោធឆ្លងមហាកុដិ បណ្ណាល័យឈើប្រណិតនិងសមិទ្ធផលនានា ក្នុងវត្តមុនីហេមវ័នតាវងនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក

0

បន្ទាយមានជ័យ៖. ពិធីបុណ្យឆ្លងមហាកុដិនិងបណ្ណាល័យធ្វើពីឈើប្រណិតថ្មីមួយខ្នង ចំណាយអស់ថវិកាចំនួន ២៤៥,៨៥១ ដុល្លារសហរដ្ឋអាមេរិច ស្ថិតនៅវត្តមុនីហេមវ័នតាវង ក្នុងនៅភូមិតាវងឃុំពន្លៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ នាថ្ងៃទី ០៦ ខែមីនាឆ្នាំ ២០២៣ ។

គឺក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រាិកែ គឹមយ៉ាននិងលោកស្រីនិងព្រះវត្តមានព្រះមេគណខេត្តទាំងពីរគណ: គឺព្រះតេជគុណធុល សុធានៃគណ:មហានិកាយនិងព្រះតេជគណវ៉ា ចិន្តា នៃគណ:ធម្មយុត្តិនិកាយ លោកលី សូវណ្ណារឹទ្ធិ អភិបាលស្តីទីខែត្តបន្ទាយមានជ័យ និងអ្នក ព្រះអង្គពាក់ព័ន្ធជាង១.០០០នាក់។

លោកជូ បុត្រ អភិបាលស្រុកភ្នាមស្រុកអោយដឹងថា : វត្តមុនីហេមវនតាវង ស្ថិតនៅប៉ែកខាងលិច នៃទីរួមស្រុកភ្នំស្រុក ឬឦសានគីឡូម៉ែត្រពីទីរួមខេត្តម្ងាយប្រហែល៥១ ។
វត្តនេះផ្តើមកសាងដំបូងនៅអំឡុងឆ្នាំ១៨៦៣។ ដល់ឆ្នាំ១៩៣៥ ដោយព្រះគ្រូ លី ហ៊ឹល បានដឹកនាំបន្ត រួមជាមួយលោកតាចាស់ ព្រឹទ្ធាចារ្យមួយចំនួនដូចជា៖លោតា ឆេង ,លោកតា ចាន់ លោកតា “ ខៀវ,លោកតា ជូ ,លោកតា ស៊ុត ,លោកតា ម៉ិន លោកតា សុខ,លោកតា អ៊ុត លោកតា សឿ ,លោក តា លួស,លោកតា បង ជាអ្នកឧបត្ថម្ភរួមជាមួយពុទ្ធបរិស័ទ្ធចំណុះ ជើងវត្ត ។
វត្តនេះ កាលដើមឡើយមានឈ្មោះថា វត្តមុនីខ្ទុមតាវង។

លោកជូ បុត្រ បានបន្តថា : ចាប់ពីឆ្នាំ២០២០ ដល់បច្ចុប្បន្នមានព្រះតេជ្ជគុណព្រះនាម មី សាខន ក្រោមការ ដឹកនាំរបស់ការព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្តនិងសប្បុរសជនក្នុងនិងក្រៅស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានរួបរួម សាមគ្គីកសាង សមិទ្ធិផលកែលំអរសោភ័ណភាព វត្តបន្តមាន៖ ១.បន្តកសាងកុដិថ្ម១ខ្នង២ជាន់ អស់ថវិកាចំនួន ៣៨.៥៦៧,៣៥ ដុល្លាសរអា ២.កសាងស្រះទឹកៈ១ មានបណ្តោយៈ៩៨,៧៥ម៉ែត្រ, ទទឹងៈ៤៨ម៉ែត្រ អស់ថវិកា.២៦,៧៥០ ដុល្លាសរអា ។៣.កសាងរបងបេតុងប្រវែងៈ១០៤០ម៉ែត្រអស់ថវិកាចំនួន៤១.៦០០ ដុល្លា ។៤.កសាងក្លោងទ្វារ២ អស់ថវិកាចំនួន ២១,៥៣៥ដុល្ល ៥.កសាងសាធម្មវិន័យ១ខ្នង អស់ថវិកាចំនួន ១៨,៥១០ ដុល្លា ក្នុងនោះ ៦.កសាងមហាកុដិបណ្ណាល័យធ្វើពីឈើប្រណីតថ្មីថ្មី១ខ្នង អស់ថវិកាចំនួន ២៤៥.៨៥១,៥ដុល្លា ដែលយើងធ្វើការសម្ពោធឆ្លងនាឱកាសនេះ។

ក្នុងនោះដែរ ព្រះតេជ្ជគុណ ព្រះគ្រូចៅអធិការ អាចារ្យ គណ កម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ្ធបានស្រុះស្រួលមូលមតិព្រមព្រៀង គ្នាជាឯកច័ន្ទ បានក សាងបន្តទៀតនូវ(សាលាធ្មសភាថ្មី១ខ្នង)ដែលមានទំហំ (៤២ម៉ែត្រX២៩ម៉ែត្រ) សម្រេច បានប្រមាណជាង៤០ភាគរយ។
ហើយគ្រោងចំណាយថវិកាសរុបអស់ចំនួនៈ ៣៥០.០០០ ដុល្លាសរអា ។

សមិទ្ធិផលនានាជាច្រើនឥតគណនាដែលបានរៀបរាប់ខាងលើនេះជាស្នាព្រហស្ថ និងការដឹកនាំរបស់ព្រះតេជគុណ មី សាខន ដែលបានលះបង់កម្លាំងកាយរួមជាមួយពុទ្ធ បរិស័ទ្ធចំណុះជើងវត្តនិងអាជ្ញាធរគ្របលំដាប់ថ្នាក់និងសប្បុរសជនក្នុងនិងក្រៅស្រុក ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងនូវអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម លោកជំទាវ ប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ ដែលមានសន្ដានចិត្តជ្រះថ្លា លះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនចូលរួមកសាងនូវ មហាកុដិនិងបណ្ណាល័យសម្រាប់ព្រះសង្ឃគង់នឹងបានសិក្សារៀនសូត្រ។

ឯកឧត្ដម កែ គឹមយ៉ាន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមទៅបោះឆ្នោត និងការពារសុវត្ថិភាព ក្នុងពេលនិងក្រោយពេលបោះឆ្នោត ដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ កន្លងមកបានប្រព្រឹត្តទៅដោយជោគជ័យ គ្មានអំពើហិង្សា និងគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតដល់ច្រើនលើសលប់ ស្ថិតក្រោមម្លប់សន្តិភាពសុខដុមរមនានៃ អគ្គមគ្គុទ្ទេសន៍ដ៏ឆ្នើម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជា ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ៕ដោយ៖ឃិន គន្ធា