អាគារសាលប្រជុំ ទីបញ្ជាការស្រាលកងពលធំអន្តរាគមន៍លេខ៣ ១ខ្នងដែលមានតម្លៃ ៤.០០០០ដុល្លាសហរដ្ឋអាមេរិក ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់!

0

ខេត្តព្រះវិហារ៖ សាលប្រជុំទីបញ្ជាការស្រាលកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសមុំបី ព្រំដែនកម្ពុជា ថៃ ឡាវ ១ខ្នង ដែលមានទំហំ បណ្តោយ ៤០ម៉ែត្រ និងទទឹង ១៩ម៉ែត្រ ក្រោមការប្រើប្រាស់អស់ថវិកាសរុបចំនួន ៤.០០០០ ដុល្លារអាមេរិក ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម កិត្តិនីតិកោសល ឱម យិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ។

ក្នុងឱកាសឯកឧត្តម ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងទ័ពជួរមុខ នៅទីបញ្ជាការស្រាល កងពលធំអន្តរាគមន៍លេខ៣ទិសមុំបី ព្រំដែនកម្ពុជា ថៃ ឡាវ នៃប្រាសាទព្រះវិហារ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីនេះបានធ្វេីឡេីងនាព្រឹកថ្ងៃ ទី០៨ ខែមេសាឆ្នាំ២០២៣នេះ ។

ឯកឧត្តម កិត្តិនីតិកោសល ឱម យិនទៀង បានមានប្រសាសន៍ថា៖ ពីឆ្នាំ ១៩៧៩ មកដល់សព្វថ្ងៃនេះ គឺមានរយៈពេល ៤៤ឆ្នាំហើយ ហើយនៅក្នុងរយៈពេល៤៤ឆ្នាំនេះ ក៏មានការរួមចំណែករបស់បងប្អូន នាយ និងពលទាហានយើងនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ផងដែរ។ ទាំងនេះកងទ័ពជាឆ្អឹងខ្នងមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកការពារសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ធ្វើឲ្យកម្ពុជាមានឈ្មោះល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ។

ឯកឧត្តម បានឍបញ្ជាក់ថា៖ កេរ្តិ៍ឈ្មោះរបស់កងពលធំអន្តរាគមន៍លេខ៣ មិនមែនមានតែនៅត្រឹមបេះដូងប្រជាជនកម្ពុជាទេ សូម្បីតែប្រទេសជិតខាង ក៏គិតថាជាអង្គភាពមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានស្នាដៃជាច្រើន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជំនួសមុខនាយ និងពលទាហានទាំងអស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣  បានសំដែងនូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតនាយ-ពលទាហានជារៀងរហូតមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុលរលួយ គឺជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ តែងតែបានយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីសុខទុក្ខលំបាករបស់បងប្អូននៅទីនេះ ជាប់ជាប្រចាំព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា សំរាប់កសាងអង្គភាព ក៏ដូចជាថវិកាជូនដល់ដៃបងប្អូនផ្ទាល់ ដែលកត្តាទាំងអស់នេះ គឺពិតជាបានសបញ្ជាក់អោយឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ នឹងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា ។

សូមបញ្ជាក់ថា÷អាគារទីបញ្ជាការស្រាលដែលត្រូវបានសម្ភោធដាក់ឲ្យប្រេីប្រាស់ នៅថ្ងៃនេះ ដែលមានតម្លៃ ៤០០០០ ដុល្លារសហរដ្ឋអាមេរិច ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កិត្តិនីតិកោសល ឱម យិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ជាមួយគ្នានេះ ឯកឧត្តមបានឧបត្ថម្ភបន្ថែមអំពូលសូឡាចំនួន ១០០អំពូល បូករួមទាំងផ្ទាំងសូឡា មានតម្លៃ ចំនួន ២៥០០០ដុល្លារផងដែរ៕ សួនលីណា