កំពង់ឆ្នាំង នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់សម្ពោធឱ្យប្រើប្រាស់សួនច្បារបាញ់ទឹកតាមចង្វាក់បទភ្លេង នេះគឺជាសមិទ្ធផល នៃការអភិវឌ្ឍន៍ថ្មី របស់ខេត្តកំពង់ឆ្នាំង ។
ពិធីខាងលើនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ
អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សា
ខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ
កែ ចន្ទមុន្នី និងថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គភាពជុំវិញខេត្តនិងលោកគ្រូអ្នកគ្រូ
ផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថាៈ សួនច្បារបាញ់ទឹក តាមចង្វាក់បទភ្លេង
នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាសួនថ្មីទំនើបតែមួយគត់ នៅក្នុងខេត្តកំពង់ឆ្នាំង សួន នេះ ត្រូវបានដំណើរការសាសង់ បង្ហាញពីការអភិវឌ្ឍន៍ដ៏ទំនើបមួយនេះ របស់ខេត្តកំពង់ឆ្នាំង ។
សួនច្បារបាញ់ទឹកតាមចង្វាក់បទភ្លេងនេះ មានទំហំ ៣៨ ម៉ែត្រក្រឡា រៀបថ្មម៉ាប ៥ ១៣០ ម៉ែត្រក្រឡា មានឃឿនជុំវិញអាងបាញ់ទឹក មានភ្លើងខាងក្នុង ខាងក្រៅអាង មានប្រព័ន្ធបញ្ជាញាក់តាមចង្វាក់បទភ្លេង ចាក់បេតុងចំណតរថយន្ត និងដំឡើងបង្គោលភ្លើងហ្វាធំៗ កំពស់ ២២ ម៉ែត្រ ចំនួន ៣ ដើម សួនបាញ់ទឹក នេះ ទទួល
ការសាងសង់ដោយអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុរបស់ ក្រសួង
មហាផ្ទៃ បានប្រើប្រាស់ រយៈពេលសាងសង់ ចំនួន ១២ខែ គិតចាប់ពី ខែមេសា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣នេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសំដែងនូវការកោត សរសើរ ចំពោះការដឹកនាំរបស់អភិបាល ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងអស់ ដែលបានរួមសាមគ្គីគ្នា ក្នុងការអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង ឱ្យកាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់ ដែលមួយរយៈចុងក្រោយនេះ បានបោះជំហាន ក្នុងការអភិវឌ្ឍន៍ គួរឱ្យកត់សម្គាល់ ទាំងនៅទីក្រុង និងជនបទ ដែលការអភិវឌ្ឍន៍ដ៍ឆាប់រហ័សបែបនេះ
គឺផ្តើមចេញពីកត្តាសុខសន្តិភាពបានល្អនៅទូទាំងប្រទេស ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថាៈ សមិទ្ធផលសួនបាញ់ទឹក តាមចង្វាក់បទភ្លេង ដែលកំពុងដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស កំពុងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយសួនច្បារបាញ់ទឹកថ្មីនេះ នឹងក្លាយជាកន្លែងកម្សាន្តថ្មី មួយទៀតរបស់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង
ដែលអាចមកលេងកម្សាន្តបាន យ៉ាងសប្បាយរីករាយ។
ជាចុងក្រោយឯកឧត្តមបណ្ឌិតសភាចារ្យ
អ៊ុក រ៉ាប៊ុនក៏បានផ្តាំផ្ញើដល់អាជ្ញាធរខេត្ត និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ចការពារសុខសុវតិ្ថភាព នៅតំបន់សួនច្បារបាញ់ទឹកលោតតាមចង្វាក់បទភ្លេង ឯកឧត្តមបណ្ឌិតសភាចារ្យ
អ៊ុក រ៉ាប៊ុន ឱ្យបានល្អ ហើយបញ្ចៀសឱ្យបាននូវអំពើអបាយមុខ និងបទល្មើសនានា ក្នុងតំបន់ សួននេះ ដើម្បីឱ្យប្រជាពលរដមកលេងសប្បាយរីករាយ ក្រោមដំបូលនៃ សុខសន្តិភាព ៕សុខ គឹមសៀន






































