បន្ទាយមានជ័យ៖ កាន់តែកៀរបុណ្យចូលឆ្នាំថោះប្រពៃណីខ្មែរនាថ្ងៃទី ១៤-១៦ខែមេសាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខមកដល់ និងម្យ៉ាងឃើញមានសង្ក្រានឬកម្មវិធីកំសាន្តមុនវិស្សមកាលតូចតាមគ្រីះស្ថានសាធារណ:និងឯកជននានាក្នុងខេត្ត ដែលជាទូទៅប្រព្រឹត្តិទៅល្អ ថ្លៃថ្នូរនោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៩ខែមេសាឆ្នាំ២០២៣ ស្រាប់តែចេញមកព្រមាននិងអោយប្រយ័ត្ន ។
ស្ថាប័នសមត្ថកិច្ចខាងលើបានបញ្ជូនសារថា : ប្រយ័ត្ន”សប្បាយក្លាយជាទុក្ខ ” លើបទប្រទូស្ដកេរខ្មាស។
ពោលគឺជាការដាស់តើន ពញ្ញាក់ស្មារតីដល់ពលរដ្ឋ ពិសេសយុវជន យុវនារីដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញទៅលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានបាញ់ឬស្រោចទឹក ប៉ាតឬម៉មម្សៅឬលេងល្បែងខ្លះទៀត ហើយឆក់ឱកាសកេងចំណេញដោយទុច្ចរិត មានបន្លំឬចេតនាលូកលាន់រាងកាយ អោប ថើប លេងសក់ ធ្វើជាទ្រេតឬដួលលើខ្លួនប្រាណ ប្តូររាំញាក់ទៅជារាំស្លូ ផឹកស្រាហើយប្រព្រឹត្ត”មុខក្រាស ដៃរហ័ស ចិត្តហ៊ាន”.។ល។ ដែលរូបភាព ឬបទប្រព្រឹត្តនោះជាបទបទប្រទូស្តកេរខ្មាស ។
សមត្ថកិច្ចមិនោះបន្តថា : បើវា”សុខ វាមិនអីទេ តែបើវាសៅវិញ”.គឺភាគី ពិសេសកុមារី យុវនារីឬស្ត្រី ក្នុងតួអង្គលេងកំសាន្តនោះ គាត់មិនព្រម មិនសុខចិត្ត នោះជាជាបទល្មើសព្រហ្មទណ្ឌ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ មាត្រា ២៤៥, ស្ថានទម្ងន់ទោស និងទោសបន្ថែម ចាប់ពី មាត្រា ២៤៧,២៥១និង២៥២ ហើយ ។
បទប្រទូស្ដកេរខ្មាសរួមមាន :គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឬផ្នែកភេទផេ្សងទៀតរបស់ បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័្រគផងទេ ឬបង្ខំបុគ្គលដទៃឱ្យប្រព្រឹត្ដអំពើនេះមកលើ ខ្លួន ឬទៅលើតតិយបុគ្គល ក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្ដកេរខ្មាស។
អំពើប្រទូស្ដកេរខ្មាសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ៕ដោយ៖ឃិន គន្ធា











































