កំពង់ឆ្នាំង៖ សត្វគោ០៨ក្បាលត្រូវបានរន្ទះបាញ់ងាប់ទាំងពាក់កណ្ដាលអាធ្រាត្រ ស្ថិតក្នុងភូមិកំពង់អួរ ឃុំឃុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោកមេភូមិកំពង់អួរ បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា នៅវេលាម៉ោង ០១.
០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងខ្លាំងនិងខ្យល់ លាយឡំនិងផ្គររន្ទះផង បានធ្វើឲ្យសត្វគោ០៨ ក្បាលដេកក្នុងក្រោលត្រូវបានរន្ទះបាញ់ងាប់នៅនិងកន្លែង។
លោកមេភូមិបានបញ្ជាក់ ឱ្យដឹងទៀតថា ហ្វូងគោដែលនៅក្នុងក្រោលទាំងអស់មានជាង២០ក្បាល តែត្រូវរន្ទះបាញ់ងាប់ចំនួន ០៨ ក្បាល ក្រៅពីនោះគឺពុំមានគ្រោះថ្នាក់អ្វីនោះឡើយ។
លោកបញ្ជាក់ទៀតថា សត្វគោទាំងអស់នេះគឺម្ចាស់របស់វានៅភូមិសេរី ក្នុងឃុំខុនរ៉ង់ ហើយម្ចាស់បានធ្វើក្រោលឱ្យដេកនៅនិងមុខវត្តកំពង់អួរ ជារៀងរាល់យប់ថ្ងៃដែលមានចម្ងាយពីផ្ទះម្ចាស់ប្រមាណជា២គីឡូម៉ែត្រ ដើម្បីងាយស្រួល និងឃ្វាលគោផងដែរ។
ហេតុការណ៍ខាងលើនេះ ម្ចាស់សត្វគោមានការសោកស្ដាយយ៉ាងខ្លាំង តែនេះ
វាជាគ្រោះធម្មជាតិដែលមិនអាចដឹង មុន ការបាត់បង់សត្វគោ៨ក្បាលនេះគឺជាខាតបង់មួយដែលមានទំហំធំធេងផង
ដែរសម្រាប់ប្រជាកសិករនៅស្រុកស្រែចម្ការ ក្នុងនាមលោកជាអាជ្ញាធរមានតែការចូលរួមសោកស្ដាយជាមួយនឹងម្ចាស់សត្វគោតែប៉ុណ្ណោះ ហើយ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងភូមិស្រុកតាមទីជនបទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ទាំងអស់គ្នាព្រោះរដូវវស្សាជិតចូលមកដល់ ហេតុនេះ ទាំងភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ គឺកាចសាហាវណាស់ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕សុខ គឹមសៀន







































