ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសណាលសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនចំនួន៣០០គ្រួសារនៅក្នុងភូមិបាក់វែក

0

ឧត្តរមានជ័យ: នាព្រឹកថ្ងៃទី១១ ខែ​មេសា​ ឆ្នាំ២០២៣​នេះ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន ចំនួន ៣០០ គ្រួសារ នៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី មន្រ្តីរាជការ អង្គភាព និងស្ថាប័នជុំវិញខេត្តជាច្រើនរូប ។

ក្នុងឱកាសនោះផងដែរ ក៏បាននាំយកអំណោយមកចែកជូន ក្នុង ០១គ្រួសារទទួលបាន ÷ មី ០១កេស, ត្រីខ ០១យួរ, ទឹកដោះគោឆៅ ០១យួរ, ទឹកត្រី+ទឹកស៊ីអ៊ីវ ០១យួរ, ទឹកបរិសុទ្ធ ០១កេស និងអង្ករ 30kg ។ ដោយ:ភ្នំដងរែក