មេបញ្ជាការតំបន់សឹករងកំពង់ធំ នាំយក អំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភក្នុងពិធីបុណ្យសពកុមាររងគ្រោះដោយសារលង់ទឹក

0

ខេត្ត​កំពង់​ធំ  ឧត្តម សេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកនៅអំណោយស្បៀងអាហារគ្រឿងឧប ភោគ បរិភោគ និងថវិកាមួយចំនួន ទៅចូលរួមក្នុងពិធីបុណ្យសពកុមាររងគ្រោះដោយសារលង់ទឹកស្លាប់កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ ជូនក្រុមគ្រួសារប្រជាពលរដ្ឋ  ដែលមានជីវភាពលំបាកខ្វះខាត គ្មានលទ្ធភាពធ្វើបុណ្យឲ្យបានសមរម្យ រស់នៅភូមិថ្នល់បែកខាងលិច ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមរបាយការណ៍របស់ក្រុមគ្រួសារសពបានបញ្ជាក់ថា លោក ធឹម សាក់ មានអាយុ២៥ឆ្នាំ ត្រូវជាឪពុក បានទៅប្រកបមុខរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិត ដោយឡែកម្ដាយឈ្មោះ ហ៊ាន ស្រីពៅ អាយុ២៣ឆ្នាំ ត្រូវទៅប្រកបរបរកទទួលទាន​ជាកម្មករនៅទីក្រុងភ្នំពេញ ហើយ​គ្រួសារ​នេះ​បានលែងលះគ្នា​ដោយទុកកូនផ្ញើជាមួយនឹងជីដូនដើម្បីចិញ្ចឹមបីបាច់មើលថែទាំ  តែគួរឱ្យអនិច្ចា នៅពេលដែលជីដូនមានធុរៈនៅក្បែរផ្ទះអ្នកជិតខាង ហើយបានទទួលព័ត៌មានពីប្អូនៗជីដូនមួយ នៃសពដែលទៅលេងទឹកជាមួយ គ្នា​ ថាប្អូនស្រីអាយុ៣ឆ្នាំ ត្រូវបានលង់ទឹកស្លាប់បាត់ទៅហើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់កុមាររីអភ័ព្វ ខ្វះភាពកក់ក្តៅ ដែលម្ដាយនិងឪពុកលែងលះគ្នា​មិនបាននៅមើលថែ ហើយបានទទួល មរណៈភាពចោលជីដូនបងប្អូននិងឪពុកម្ដាយទាំងនៅក្មេងខ្ចី។ នៅក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមបួងសួងសុំឱ្យវិញ្ញាណក្ខន្ធកុមាររី សាក់ ធីតា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តម​ឧត្តមសេនីយ៍​ទោ​សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ ដោយ​ឃើញ​ពី​ទុក​លំបាក​នេះ​ ថ្នាក់​ដឹក​នាំ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​នាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្នុងពិធីបុណ្យសពនៅពេលនេះរួមមាន អង្ករចំនួន ៥០ គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤ យួរ ត្រីខកំប៉ុង​ចំនួន​ ពីរ​យួរ​ និង​ថវិកា​មួយ​ចំនួន​ផងដែរ​ ។