ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងបាននាំយកអំណោយគ្រឿងឧបភោគ បរិភោគនិងថវិកាមួយ ចំនួនរបស់ឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវ ចែកជូនដល់បងប្អូនអតីតយុទ្ធជនពិការចំនួន៣០នាក់ដែលបាត់ បង់សមត្ថភាព

0

កំពង់ឆ្នាំង: នៅថ្ងៃទី១២ខែមេសា ឆ្នាំ២០២៣នេះមេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងនិងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាលោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា រួមនិងមេបញ្ជាការរងនាយសេនាធិការនាយ.នាយរងការិយាល័យចំណុះបានជួបជុំសំណេះសំណាល

និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងជូនដល់បងប្អូនអតីតយុទ្ធ
ជនពិការបាត់បង់សមត្ថភាពចំនួន
៣០ នាក់និងបាននាំយកអំណោយ
គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន របស់ឯកឧត្តមហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ
ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក
និងលោកជំទាវចែកជូនផងដែរ ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនពិការនិងបាត់បងសមត្ថភាពទាំង៣០នាក់ខាងលើនេះមេបញ្ជាការតំបន់ព្រឹត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី.អ៊ុំ សុភា.បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ទោះបីជាក្នុងកាលៈទេសៈណា
ក៏ដោយសម្ដេចមិនដែលទុកបងប្អូនអតីតយុទ្ធជនឲ្យនៅឯកោនោះឡើយដោយលោកបានគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ចនិងបានផ្គត់ផ្គង់ទីជម្រកស្នាក់នៅបានសមរម្យនិងជ៏វភាពពិសេសសុខភាពនិងការរស់នៅបានល្អប្រសើផងដែរពិសេសឯកឧត្តមហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈ
ភូមិន្ទមេបញ្ជាការកងទ័ពជើងគោក
និងលោកជំទាវ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងត្រូវរស់នៅអោយបានសមរម្យនិងត្រូវគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវក្នុងនោះត្រូវត្រៀមខ្លួនចូលរួមការបោះឆ្នោតសកលខាងមុខនិងបន្តគាំទ្រសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនិងបន្តគាំទ្រឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនផងដែរ ។

នៅបញ្ចប់វិធីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងបានផ្តល់អំណោយរបស់មេបញ្ជាការរង
កងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការ
កងទ័ពជើងគោករបស់ឯកឧត្តម ហ៊ុន
ម៉ាណែតនិងលោកជំទាវជូនដល់សមា
ជិកអតីតយុទ្ធជនដែលពី់់ការបាត់បង់សមត្ថភាពចំនួន៣០នាក់ដោយក្នុងម្នាក់ៗទទួលបានអង្កមួយបេ.ម៉ីមួយកេះ.ទឹកត្រីមួយយួរ.ទឹកស៉៏អ៉ីវមួយយួរ.ត្រីខមួយយួរ.
មុងមួយ.ម៉ាសមួយប្រអប់.ន៨ងថវិការចំនួន២ម៉ឺនរៀលផងដែរ ៕
សុខ គឹមសៀន