មេភ្នាក់ងារចារកម្ម ប្រចាំសេតវិមាន លោកស្រីJulia Pierson បានលាលែងពីមុខងារនេះ បន្ទាប់ពី ធ្វើការ នៅទីនោះអស់រយៈពេលជាង៣០ឆ្នាំ។ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ រាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី២ ខែតុលា ឆ្នាំ២០១៤ថា លោកស្រី Julia Pierson បានដាក់លិខិតលាឈប់ និងលោក Jeh Johnson រដ្ឋមន្ត្រី សន្តិសុខជាតិ បានទទួលយកលិខិតនោះហើយ។
ការលាលែងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការរិះគន់មេចារបុរសរូបនេះ ការពារកិត្តិយសអង្គភាព ខ្លួនជាជាងការពារ ប្រធានាធិបតី។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបញ្ជាក់ថា លោក នឹងតែងតាំង លោកJoseph Clancy ដែលបាន បំរើការនៅក្នុងអង្គភាពការប្រធានាធិបតីជំនួសតំណែងលោកស្រី Julia។ យ៉ាងណាក៏ដោយអ្នកនាំពាក្យ សេតវិមាន លោក Josh Earnest បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ការលាឈប់នេះ ពីព្រោះ “លោកស្រី យល់ថា វា គឺផលប្រយោជន៍ដ៏សំខាន់បំផុតមួយសម្រាប់ភ្នាក់ងារចារកម្មនេះ”។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏បានថ្លែងអំណរគុណលោកស្រី Julia ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គាត់ ក្នុងការបំពេញភារកិច្ច បានយ៉ាងល្អផងដែរ៕