សៀមរាប÷ពិតជាទុក្ខជាន់លើទុក្ខដូចនាងបន្ដាចាមែន។អ្នកស្រីយឺ ឆៃណាអាយុ២៨ឆ្នាំបច្ចុប្បន្នរស់នៅភូមិកំពងម្កាក់ឃុំគោកធ្លកក្រោមស្រុកជីក្រែងខេត្តសៀមរាប។សូមបញ្ជាក់ថាកាលវេលាម៉ោង២១,០០នាទីយប់ថ្ងៃពុធទី១២ខែមេសាឆ្នាំ២០២៣ប្ដីរបស់អ្នកស្រីឈ្មោះមាស វ៉ូនបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងវិយ៤០ឆ្នាំ។អ្នកស្រីបានប្រាប់អ្នកសារព័ត៌មានទាំងក្ដុកក្ដួលអួលដើមកទឹកភ្នែករលីរលោងថាកាលប្ដីអ្នកស្រីស្លាប់អ្នកស្រីមិនបាននៅផ្ទះទេរវល់ទៅថែរក្សាម្ដាយឈឺនៅឯខេត្តកំពង់ធំ។
លុះដល់ថ្ងៃព្រហស្បតិ៍ទី១៣ខែមេសាឆ្នាំ២០២៣បងប្អូនញាត្តមិត្តជិតខាងបានដង្ហែរសពលោកមាស វ៉ូនទៅបូជានៅវត្តល្បើកស្ថិតក្នុងភូមិល្បើកឃុំអន្លង់សំណរស្រុកជីក្រែង។សពបូជាមិនទាន់រើសឆ្អឹងរៀបចាំទុកដាក់រួចរាក់ផងស្រាប់តែអ្បកស្រីទទួលដំណឹងអាក្រក់ថ្មីមួយទៀតគឺម្តាយអ្នកស្រីយឺ ឆៃណាឈ្មោះអ៊ូ យឿនអាយុ៥៤ឆ្នាំដែលរស់ជាមួយអ្នកស្រីបានស្លាប់នៅឯខេត្តកំពង់ធំទុកអោយអ្នកស្រីនិងកូនប្រុសអាយុប្រហែល០៤ឆ្នាំរស់នៅកំព្រាឯកាមិនខុសអ្វីពីនាងបន្ដាចាពស់ចឹកប្ដីស្លាប់ហើយត្រូវក្លែងឆក់កូនទៀត។
បើតាមសម្ដីរបស់អ្នកជិតខាងថាអ្នកស្រីយឺ ឆៃណាមានចរិកស្លូតបូតសុភាពរាបសាចេះគោរពចាស់ទំមិនគួរមានវាសនាអភ័ព្វដូចនេះសោះ។
ជាចុងក្រោយពួកសូមណូមពរដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញាដែលជាសប្បុរសជនមេត្តាចូលរួមរំលែកទុក្ខឬក៏ជួយជាថវិកាដើម្បីចូលបុណ្យនិងជួយសម្រួលជីវៈភាពរបស់អ្នកស្រី។ពួកគាត់សូមជូនពរដលសប្បុរសជនជួបតែសេចក្ដីសុខសេចក្ដីសប្បាយនិងមានសិរីសួស្ដីក្នុងឆ្នាំថ្មីគ្រប់ភារះកិច្ចទាំងអស់។
លេខទូរស័ព្ទអ្នកស្រី(០៩៧៨១៦១២៦៧)
ស្រុកជីក្រែង (អ៊ុក ផ្លុង)







































