មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បូកសរុប វាយតម្លៃ និងលើកទឹកចិត្តដល់កង កម្លាំង ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានបើកកិច្ចប្រជុំស្តីពីការលើកទឹកចិត្ត ដល់កងកម្លាំង នៃមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញមក ចូលរួមអបអរ សាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ ពេលបីថ្ងៃនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិធីនេះបានធ្វើឡើងនៅ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង បានរាយការណ៍អំពី លទ្ធផលក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីការពារសន្តិសុខសុវត្ថិភាពនៅតាមទីវត្តអារាម និងនៅតាមទីរមណីយដ្ឋាននានា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ និងមានកម្លាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១០០នាក់ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋ ក្នុងការលេងល្បែងរបាំប្រជាប្រិយ និងរាំម៉ាឌីហ្សុនជាក្រុម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិករសឹករងកំពង់ធំ បានកោតសរសើរនាយទាហាន នាយទាហានរង និងពលទាហាន  ខុសត្រូវខ្ពស់ក្នុងភារកិច្ច ធានាបានសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅតាមមូលដ្ឋាននានាបានយ៉ាងល្អប្រសើរ ក្នុងនោះបានកោតសរសើរចំពោះ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងកម្លាំងទាំងអស់ ដែលបានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងទីតាំងបន្ទាយមុនពេលចូលឆ្នាំថ្មីនៅតាមអង្គភាពនីមួយៗ  ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំឆ្នាំ២០២៣ ទទួលបានជោគជ័យ ។

 

នៅក្នុងឳកាសនេះ  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ថវិកាចំនួន ៤ លានរៀល ដែលជា អំណោយរបស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជូនដល់ក្រុមរាំម៉ាឌីហ្សុនចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៤០,០០០ រៀល ផងដែរ៕ដោ