អភិបាលខេត្តខេត្តកំពង់ឆ្នាំងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះនិងប៉ើងដំបូលចំនួន ១៥គ្រួសារ

0

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងភរិយា រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត និងក្រុមការងារសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទ ក្រហមស្រុក បានចុះសួរសុខទុក្ខ និង

នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះនិង
ប៉ើងដំបូល ចំនួន១៥គ្រួសារ ក្នុងឃុំ
ចំនួន៤គឺ ឃុំច្រណូក ឃុំប្រឡាយមាស
ឃុំផ្លូវទូក និងឃុំពោធិ៍ ស្រុកកំពង់លែង
ខេត្តកំពង់ឆ្នាំង។

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏
បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាក
បាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់នៅគ្រប់កាលៈទេសៈ និងសូមចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិដោយគ្រោះ ខ្យល់កន្ត្រាក់។

អំណោយដែលបានផ្ដល់ជូនខាងលើនេះក្នុង១គ្រួសារៗទទួលបាន អង្ករ ៣០គ.ក្រ មី ១កេះ ត្រីខ ១យួរ ឃីត ១កញ្ចប់(មុង
១ ភួយ ១ សារុង ១ ក្រមារ ១) និងថវិកាមួយចំនួន ចំណែកគ្រួសាររងគ្រោះរលំផ្ទះទទួលបានតង់ធំ១បន្ថែមទៀតផងដែរ៕សុខ គឹមសៀន