កំពង់ឆ្នាំង: រយះពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី
១៤ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៣
គេឃើញមានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីសម្រុកចូលមកលេងក្នុងសង្ក្រានឆ្នាំថ្មី២០២៣នៅក្នុងខេត្តកំពង់
ឆ្នាំងដែលរៀបចំឡើងដោយរដ្ឌបាលខេត្តកំពង់ឆ្នាំងដើម្បីបង្កើនភាពស្និតស្នាលនិងសប្បាយរីករាយយ៉ាងក្រៃលែងដល់បង
ប្អូនប្រជាពលរដ្ឋ ។
ក្នុងរយះពេលបីថ្ងៃនៃសង្ក្រានឆ្នាំថ្មីខេត្តកំពង់ឆ្នាំងនេះផងដែរគេឃើញវត្តមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ.និងលោក
ជំទាវកែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកស្រីរួមនិអភិបាលរងខេត្តគ្រប់រូបនិងមន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្ត សមាគមយុវជនកម្ពុជាក្រុម១៥៧ .ក្រុមចលនាយុវជនស.ស.យ.ក. ក្រុមយុវជនស្រឡាញ់សន្តិភាពនិងបងប្អូនប្រជាពល
រដ្ឋចូលរួមលេងយ៉ាងសប្បាយរីករាយនិង
មានភាពស្និតស្នាលផងដែរ ។
ក្នុងរយះពេលនេះប្រជាពលរដ្ឋ ជិតឆ្ងាយនាំគ្នាសម្រុកលេងកំសាន្តនៅគ្រប់ទីកន្លែងមាននៅតំបន់ត្រជាក់ចាប់ពីផ្សារលើរហូត
ដល់វត្តទេពធីតារាមហៅវត្តទេព.និងមានសួនបាញ់ទឹកលោតតាមចង្វាក់បទភ្លេងនៅខាងមុខសាលាខេត្ត.សួនសម្តេចចៅហ្វាវាំងគង់ សំអុលជាប់នឹងមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់.សួនច្បាវិមានឯករាជ
.មាត់ទន្លេផ្សារក្រោមនិងតំបន់ត្រជាក់ផ្សេងៗផងដែរ ។
នៅក្នុងនោះផងដែរ លោក សេង សាលី ប្រធានមន្ទីទេសចរណ៍ ខេត្តកំពង់ឆ្នាំង
បានអោយដឹងថា នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២៣នេះ រយះពេលបីថ្ងៃនៃសង្ក្រានឆ្នាំថ្មី នៃខេត្តកំពង់ឆ្នាំងនេះមានភ្ញៀវទេស
ចរជាតិនិងអន្តរជាតិសម្រុក មកលេងកំសាន្តក្នុងខេត្តកំពង់ឆ្នាំងមានចំនួនសរុប៧៣៨.៩០៩នាក់ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន២០០
នាក់ផងដែរ ។
អ្នកនាំពាក្យស្នងការនគបាលខេត្ត
កំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អៀ
ប៊ុនធឿន បានអោយដឹងថារយះពេល
បីថ្ងៃនៃសង្ក្រានឆ្នាំថ្មី ខេត្តកំពង់ឆ្នាំងកង
កម្លាំងសមត្ថកិច្ចនគរបាលចំនួន៦០០
នាក់រួមនិងកម្លាំងប្រជាការពារចំនួន
១.៥៦២នាក់បានចូលរួមការពារតាមបណ្តាគោលដៅសំខាន់ៗទាំង៤១កន្លែងមានទីវត្តអារាមនិងកន្លែងកំសាន្តផ្សេងៗតាមបណ្តាក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕សុខ គឹមសៀន







































