កំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លោក យិន សាវ៉េន អភិបាល
រងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមការរៀបចំកម្លាំងសម្រាប់ទទូលពិធីដង្ហែរព្រះអគ្គីជ័យកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
ឆ្នាំ២០២៣ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី នាយក
រងរដ្ឋបាលសាលាខេត្ត នាយកទីចាត់អន្តរវិស័យ ប្រធាន អនុប្រធានមន្ទិរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុងស្រុកទាំង៨ ផងដែរ ។
លោក យិន សាវ៉េន មានប្រសាសន៍ថាពិធីរៀបចំដង្ហែរព្រះអគ្គិជ័យកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដែលត្រូវដង្ហែរមកកាន់ទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃសៅរ៍-អាទិត្យ ១០-១១កើត ខែពិសាខ ឆ្នាំថោះបញ្ជស័ក២៥៦៧ ត្រូវនិងថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ។
លោកអភិបាលរងក៏បានជម្រុញដល់មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់លើការងាររៀបចំកងកម្លាំង ដើម្បី
អោយការដង្ហែរព្រះអគ្គិជ័យកីឡា ការ
ប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
ទទូលបានដោយរលូននៅលើទឹកដី
ខេត្តកំពង់ឆ្នាំង ៕សុខ គឹមសៀន









































