កងទ័ពនិងក្រុមគ្រួសារទ័ពឈរជើងនៅលើដែនកោះពូលូវ៉ៃនៃ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

0

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី១៧ខែមេសា ឆ្នាំ ២០២៣ បានដឹកនាំគណៈ ប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងទ័ព ដែល ជានាយនាវី នាវីរង ពលនាវី និងក្រុមគ្រួសារទ័ព ដែលកំពុងឈរជើងនៅលើកោះពូលូវ៉ៃ នៃខេត្តព្រះសីហនុ។

អំណោយរបស់សម្ដេចតេជោ  និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលឧបត្ថម្ភជូនកងទ័ពឈរជើង នៅកោះ ពូលូវ៉ៃរួមមាន៖ ម្ហូបអាហារ សម្ភារៈប្រើប្រាស់ ភេសជ្ជៈផ្សេងៗ  ឧបត្ថមថវិកាជូន បញ្ជាការដ្ឋានការពារកោះឆ្នេរ ១០,០០០,០០០ រៀល, កងការពារកោះពូលូវ៉ៃលេខ៥ ១០,០០០,០០០ រៀល និងជូនកងទ័ពឈរជើងទាំងអស់ ក្នុងម្នាក់១០ម៉ឺនរៀល គ្រួសារកងទ័ព ម្នាក់ ១០ម៉ឺនរៀលផងដែរ។

ក្នុងនោះលោកឧត្តមសេនីយ៌ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បាន នាំយក អំណោយ មានម្ហូបអាហារនិងថវិកាមួយចំនួនរបស់ឯកឧត្តម នាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរ បាលជាតិទៅឧបត្ថម្ភកងទព័ជើង ទឹកលើកោះពូលូវ៉ៃផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកងទ័ពដែលឈរ ជើងការពារនៅតាមបណ្ដាកោះ ឯកឧត្តម គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែល សម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាព រស់នៅរបស់កងទ័ពដែលកំពុងឈរជើងការពារទឹកដី នៅតាមបន្ទាត់ព្រំដែនលើផ្ទៃទឹក ដែលមានការលំបាកនៅឆ្ងាយពីដីគោក ពិបាកក្នុងការធ្វើដំណើរ និងជីវភាព រស់នៅផ្សេងៗ។

ដូច្នេះហើយទើបសម្ដេចចាត់អោយនាំយកនូវគ្រឿង ឧបភោគបរិភោគ និងថវិកាជូន បងប្អូន នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះឯកឧត្តមអភិបាល ខេត្ត ក៏បានថ្លែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហានរបស់បងប្អូនកងទ័ពដែលជានាយនាវី នាយនាវីរង និងពលនាវីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តស្មារតីក្នុងការការពារបូរណភាព ទឹកដី មិនខ្លាចនឿយ ហត់  និងមានការអភិវឌ្ឍបានយ៉ាងល្អប្រសើរ៕

នាគសមុទ្រ