អភិបាលខេត្តកំពង់ចាម ប្រេី យុទ្ធ វិធី ឈ្នះ ឈ្នះ បេីក ផ្លូវ ទឹក ជូន ពលរដ្ឋ ផ្នែក ខាង ក្រោម ប្រេីប្រាស់ និង សាងសង់ ស្ពាន បេតុង ជូន ពលរដ្ឋ ក្នុង ឃុំ ពាម ប្រធ្នោះ

0

កំពង់ចាម : បន្ទាប់ ពី មាន ទំនាស់ រវាង ប្រជាពលរដ្ឋ ផ្នែក ខាង ក្រោម និង ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន ឃុំ ពាម ប្រធ្នោះ ស្រុក កោះសូទិន ដែល បាន រួម គ្នា ជាមួយ ព្រះគ្រូ ចៅ អធិការ វត្ត ពាម ប្រធ្នោះ ដាក់ លូូ និង ចាក់ ដី ធ្វេី ផ្លូវ កាត់ ទន្លេ តូច ដើម្បី សម្រួល ដល់ ការ ធ្វើ ដំណើរ របស់ អ្នក ស្រុក ប៉ុន្តែ ប្រជាពលរដ្ឋ ផ្នែក ខាង ក្រោម បាន អះអាងថា ពួក គាត់ ខ្វះទឹក ប្រើប្រាស់ ដើម្បី ដោះស្រាយ ជុំវិញ បញ្ហា នេះ នាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អនុវត្ត យុទ្ធ វិធី ឈ្នះ ឈ្នះ គឺសម្រេចកាយដីទំនប់កាត់ទន្លេតូចចេញ ដេី ម្បីបេីកលំហូរទឹកជូនប្រជាពលរដ្ឋផ្នែកខាងក្រោម បាន ប្រេីប្រាស់ ដោយរក្សាស្ថានភាពទន្លេតូចដូចដេីម និងសាងសង់ស្ពានបេតុងជំនួសវិញ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ ។

ប្រជាពលរដ្ឋ ក្នុង ឃុំ ពាម ប្រធ្នោះ បាន ទះដៃ ស្រែក ហ៊ោ សម្តែង នូវ អារម្មណ៍ សប្បាយ រីករាយ ជា ខ្លាំង ខណៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ប្រកាស ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ កម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត បាន ផ្តល់ ជូន ស្ពាន បេតុង មួយ កន្លែង ឆ្លងកាត់ ទន្លេ តូច នេះ ដេីម្បី សម្រួល ដល់ ការ ធ្វើ ដំណើរ និង ជា ចំណង ដៃ ជូន បងប្អូន អ្នក ស្រុក កោះសូទិន នោះ ព្រម ជាមួយ គ្នា នោះ លោក យាយ លោកតា បងប្អូន ប្រជាពលរដ្ឋ បានប្តេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

លោក យី វណ្ណៈ អភិបាល ស្រុក កោះសូទិន បានឱ្យដឹងថា បេីតាម ការ សិក្សា របស់ មន្ត្រី បច្ចេកទេស គឺ ក្នុង ស្រុក កោះសូទិន ទាំង មូល មាន គម្រោង សាងសង់ ស្ពាន បេតុង ចំនួន ៤កន្លែង បន្ថែម ទៀត នាពេល ខាង មុខ ប៉ុន្តែ ដោយ ស្ថានភាព ចាំបាច់ យើង ត្រូវ ប្រេីប្រាស់ គម្រោង ឆ្នាំ ២០២៣នេះ សម្រាប់ សាងសង់ ស្ពាន បេតុង ១កន្លែង ឆ្លង កាត់ ទន្លេ តូច ត្រង់ ចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែល អាច ធ្វើ ដំណើរ ឆ្ពោះ ទៅខេត្តត្បូងឃ្មុំ ឬ តំបន់ ផ្សេងៗ ទៀត ។

បេីតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គ្រឿងចក្រដែលបានចុះការដ្ឋានខាងលើ រួមមាន៖ អេស្កាវ៉ាទ័រ ១គ្រឿង និងឡានបែន ៣គ្រឿង ប៊ុលដូហ្សែ ១គ្រឿង ដែលចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ នេះ ដែលអាច នឹង ចំណាយរយៈពេល ៤ថ្ងៃក្នុងការស្តារ ឱ្យ រួចរាល់ ជាស្ថាពរ ៕