ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួប សំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធ ហត្ថ ទើបជ្រើសរើសថ្មី ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ

0

កំពង់ឆ្នាំង ÷នៅព្រឹកថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៣ នេះនៅទីបញ្ជាការកងរាជ

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឯកឧត្តម
ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំាពង់ឆ្នាំងបានអញ្ជើញ
ជួប សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើស
រើសថ្មី ចំនួន៤២នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី
លោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជ
អាវុធហត្ថខេត្តកំពង់ឆ្នាំង និង ថ្នាក់ដឹក
នាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការនៃបញ្ជាការដ្ឋានកង
រាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា បេក្ចជនដែលមានលក្ខណសម្បត្តិ ជាប់ជាស្ថាពរចំនួន
៤២នាក់ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកង
យោធិពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថក្លាយជាយោធិននៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំ ជូនដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាល ឯក
ឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការអបអរសាទរ ចំពោះយុវជនទាំងអស់ ដែលបានស្ម័គ្រ
ចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ និងជាប់ជាស្ថាពរ ក្នុងការប្រឡង ហើយត្រូវបានបញ្ចូលក្របខ័ណ្ឌកងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលចេញ
ពីការជ្រើសរើសក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបានសំដែងនូវការកោតសរ
សើចំពោះការខិតខំប្រឹងប្រែងរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីក្រោមឱវាទនាពេលកន្លងមក បានយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារតាមតួនាទី ភារកិច្ច រក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យខេត្តទទួលបានបាននូវការអភិវឌ្ឍ រីក
ចម្រើនប្រកបដោយចីរភាពលើគ្រប់វិស័យ និងមានសុខសុវត្ថិភាពល្អ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាល
ខេត្ត បានផ្ដាំផ្ញើរយោធិន នៃកងរាជអាវុធ
ហត្ថ ដែលទើបជ្រើសរើសថ្មីទាំងស់ ត្រូវខិតខំរៀន ដោយត្រូវគោរពច្បាប់ លក្ខន្តិកៈបទបញ្ជា វិន័យនៃវគ្គហ្វឹកហ្វឺន ឱ្យបាន
ល្អប្រសើរ ដើម្បីឲ្យក្លាយនាយនិងពល
ទាហានអង់អាចក្លាហានស្មោះស្ម័គ្រ
ដើម្បីបម្រើប្រទេសជាតិ ឱ្យបានគង់វង្សនិងការរីកចម្រើនលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិក៍បានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណា ព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនចៅ ចូលបម្រើកង
យោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេស
ជាតិមាតុភូមិ និងប្រជាពលរដ្ឋ ៕
សុខ គឹមសៀន